គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សមត្ថកិច្ចស្រុកពញាឮមិនបានប្រើសម្តីគំរាមវាយខ្នោះអ្នកសារព័ត៌មាននោះទេតែគាត់បានលើកឡើងថា : និយាយមិនចេះស្ដាប់គ្នាចឹងតេី​ស បានចេះតែគេចាប់ដាក់ខ្នោះ”​ ..

កណ្ដាល៖ បន្ទាប់ពីមានគេហទំព័រសារព័ត៌មាន C007 FB Online បានឡាយបន្តផ្ទាល់ដោយចោទប្រកាន់សមត្ថកិច្ចស្រុកពញាឮថា៖​ “ប៉ូលិស​ស្រុកពញាឮ​ ហាមឃាត់មិនឱ្យអ្នកសារព័ត៌មានឡាយបន្តផ្ទាល់ពីករណីគ្រោះថ្នាក់ចរាចរណ៍នៅភូមិព្រែកក្ដី​ ឃុំព្រែកតាទែន​ ស្រុកពញាឮ​ និងគំរាមវាយខ្នោះអ្នកសារព័ត៌មាន”។

​ភ្លាមៗនោះ ក្រោយទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ ស្រាវជ្រាវបំភ្លឺករណីខាងលើភ្លាមៗផងដែរដោយជាលទ្ធផលបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ លោកអធិការបានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ស្រាវជ្រាវបំភ្លឺជូនថា ​កាលពីថ្ងៃសៅរ៍​ ទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងដោយម៉ូតូបុកជាមួយសួនពុះចែកទ្រូងផ្លូវ​ ដែលបង្កដោយខ្លួនឯង កេីតឡេីងនៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល​ ពិតប្រាកដមែន។​

ក្នុងករណីនេះបានបណ្តាលឲ្យអ្នកបេីកបរស្លាប់ម្នាក់យ៉ាងអាណោចអាធ័មនៅហ្នឹងកន្លែងកើតហេតុ​ និងរបួសស្រាលអ្នករួមដំណើរម្នាក់ផងដែរ។

កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ​ក្នុងពេលនោះកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន កំពុងធ្វើការវាស់វែង ស្រាវជ្រាវ និងពិនិត្យកន្លែងកើតហេតុទៅតាមនីតិវិធី ក៏មានក្រុមអ្នកសារព័ត៌មាន​ C007 FB Online បានចុះមកធ្វេីការផ្សាយផ្ទាល់​ ពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី​ ប៉ុន្តែត្រូវបានសមត្ថកិច្ចផ្នែកជំនាញ ហាមឃាត់មិនអនុញ្ញាតឲ្យធ្វេីការផ្សាយ ពីព្រោះសមត្ថកិច្ចកំពុងស៊ើបសួរ ស្រាវជ្រាវ រកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ សួររកឈ្មោះ អាសយដ្ឋានរបស់អ្នកបើកបរ និងអ្នករួមដំណើរ ឲ្យបានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍ឲ្យបានត្រឹមត្រូវ។​ ម្យ៉ាងទៀតចំពោះបងប្អូនជនរងគ្រោះ(សព)​ក៏បានសំណូមពរដល់អ្នកសារព័ត៌មានកុំឲ្យថតផ្សាយដែរ។​ លេីសពីនេះចំពោះការផ្សាយរបស់អ្នកសារព័ត៌មាន​ គឺគាត់មិនបានទំនាក់ទំនងជាមួយសមត្ថកិច្ចជាមុន និងមិនបានសួរនាំអំពីអង្គហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើឱ្យបានច្បាស់មុននឹងផ្សាយឡេីយទេីបបណ្ដាលឱ្យមានការ​តវ៉ាពាក្យសម្ដីទៅវិញទៅមក​ រវាងកម្លាំងនគរបាល​ និងអ្នកសារព័ត៌មាន។

ប្រភពបញ្ជាក់ទៀតថា ខណៈនោះកម្លាំងសមត្ថកិច្ចក៏បានដេីរចេញពីអ្នកសារព័ត៌មានហេីយនិយាយថា​ “និយាយមិនចេះស្ដាប់គ្នាចឹងតេី​ស បានចេះតែគេចាប់ដាក់ខ្នោះ”​ មិនបានប្រើសម្តីគំរាមថាវាយខ្នោះអ្នកសារព័ត៌មាននោះទេ។ ដោយសារសមត្ថកិច្ចបាននិយាយប្រាប់គាត់ថា “បងមុនធ្វើការថតឡាយ បងត្រូវមកសុំការអនុញ្ញាតពីសមត្ថកិច្ច និងសុំរបាយការណ៍ ដើម្បីយកទៅផ្សាយអោយបានត្រឹមត្រូវ”​ ព្រោះពេលពួកគាត់មកដល់ គឺគាត់យកទូរស័ព្ទមកផ្សាយផ្ទាល់តែម្ដង ហេីយសមត្ថកិច្ចបាននិយាយជាមួយគាត់ថា “បងកុំឡាយអី​ ពីព្រោះសាច់ញាតិសពបានរកឃើញហើយ មុននឹងឡាយបងត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចសិន” ប៉ុន្តែគាត់គិតតែស្រែកថា”គាត់មានសិទ្ធផ្សាយ២៥ខេត្ត-ក្រុង (គាត់ប្រកែកជាមួយសមត្ថកិច្ច​ ដោយមិនស្ដាប់ហេតុផលរបស់សមត្ថកិច្ចឡើយ)”។

ក្រោយពីទទួលបានបទបញ្ជាពីលោកអធិការ​ ថាអនុញ្ញាតឱ្យសារព័ត៌មានផ្សាយ​ ពេលនោះសមត្ថកិច្ចនៅកន្លែងកេីតហេតុក៏បានអនុញ្ញាតឱ្យផ្សាយ​ ប៉ុន្តែពួកគាត់មិនបានផ្សាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីទេ គាត់បែរជានិយាយតែពីសមត្ថកិច្ចមិនព្រមឲ្យគាត់ផ្សាយទៅវិញ៕

Previous Post Next Post