គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

បុរសជាថៅកែទិញលក់រថយន្ត ចេញសែកស្អុយជាង២០ម៉ឺនដុល្លារត្រូវសមត្ថកិច្ចចាប់ខ្លួន ...

ភ្នំពេញ : ថៅកែរកស៊ីទិញលក់រថយន្តម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកតុលាការ ពាក់ព័ន្ធ​បទល្មើស​មិន​បំពេ​ញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ( ករណី​ប្រើប្រាស់​មូលប្បទានប័ត្រ​អត់​មាន​សាច់ប្រាក​ជាង​២០​ម៉ឺ​ន​ដុល្លារ។​

ជនសង្ស័យ​ឈ្មោះ ផាត វុទ្ធី ហៅ ជ្រុ​យ ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យោងតាម​ពាក្យបណ្តឹង​មួយ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​ ដែលមាន​អ្នកស្រី​ឈ្មោះ គិត ផល្លី បាន​ប្តឹង​នៅ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ដោយ​ចោទ​ប្រ កាន់​ជន​សង្ស័យថា ប្រើប្រាស់​សែក​ស្អុយ​លើទឹក​ប្រាក់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក (២១.២១៨០ ដុល្លារ​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុងអំឡុង​ឆ្នាំ​២០២០ នឹង​ឆ្នាំ ២០២១ នេះ។

ពាក្យបណ្តឹង​បានបញ្ជាក់​ថា ឈ្មោះ ផាត វុទ្ធី បាន​ទៅ​ខ្ចីប្រាក់​ពី​ម្ចាស់បំណុល​ចំនួន​៣​លើក សរុប​ជា​ទឹកប្រាក់​៦៤​ម៉ឺន​៣៣០០ ដុល្លារ​អាមេរិក ដោយ​យកទៅ​ទិញ​រថយន្ត​ចំនួន ១១​គ្រឿង ដើម្បី​ដាក់តាំង​លក់បាន​ផលចំណេញ យកប្រាក់​ទៅ​សង​ដើមបណ្តឹង​វិញ។ ប៉ុន្តែ​នៅពេល​ថៅកែ​ឡាន​នោះ​លក់​រថយន្ត​អស់ហើយ ជនសង្ស័យ​មិនបាន​បង្វិលប្រាក់​ឲ្យ​ទៅ​ដើមចោទ​គ្រប់​ចំនួន​ទេ គឺ​នៅ​ខ្វះ​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត ហើយ​ជន​សង្ស័​យ​បាន​ប្រើប្រាស់ មូលប្បទានប័ត្រ​២​សន្លឹក​ឲ្យ​ទៅ​ដើមបណ្តឹង​ដែល​សុទ្ធតែជា​សែក​ស្អុយ មិនមាន​ទឹកប្រាក់​តម្កល់​ក្នុង​ធនាគារ ថែមទាំង​គេចវេះ​នឹង​បំណុល​នោះ ទើប​ត្រូវគេ​ប្តឹង។

នៅ​ដំណាក់ កាល​ស៊ើបសួរ ថៅកែ​ទិញ​.​លក់​រថយន្ត ដែល​រង​នូវ​បណ្តឹង​ព្រហ្មទណ្ឌ​នេះ បានទទួល​ស្គាល់​ការពិត​យ៉ាង​ដូច្នោះ​មែន តែ​លុយ​នោះ​ខ្លួន​បាន​សង​ទៅ​ដើមបណ្តឹង​ជា​បន្តបន្ទាប់ នឹង​តាម​ដំណាក់កាល​ដែរ មិនមាន​គំនិត​ទុច្ចរិត​មិន​សង​ទេ គ្រាន់តែ​ពេលវេលា​នេះ​មាន​គេ​ទិញ​រថយន្ត នៅ​ជំពាក់វ័នករ​ដោះស្រាយ​មិនទាន់​ចេញ​ដូចគ្នា៕

Previous Post Next Post