កំពត៖ ពិតជាអស្ចារ្យណាស់, ពិតជាពូកែណាស់, ពិតជាអ្នកបម្រើរាស្ត្រដ៏សច្ចៈនិងស្មោះត្រង់ពិតប្រាកដមែនហើយ អភិបាលខេត្តកំពតដែលទើបចូលកាន់ដំណែងថ្មីៗ សើមៗ ឯកឧត្តម ម៉ៅ ធនិន បានប្រើយុទ្ធសាស្ត្រសម្របសម្រួលដោះស្រាយបញ្ចប់រួចរាល់ហើយករណីផលប៉ះពាល់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៩គ្រួសារ រស់នៅក្នុងភូមិស្រែជាខាងជើង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងក្រុមហ៊ុន សេង សម្បត្តិ ជាច្រើនខែ។
បើតាមប្រភពព័ត៌មានពីបណ្ដាញព័ត៌មាននៅខេត្តកំពតបានអោយ BMK hot news ដឹងនៅរសៀលនេះថា : ករណីផលប៉ះពាល់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៩គ្រួសារ រស់នៅក្នុងភូមិស្រែជាខាងជើង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងក្រុមហ៊ុន សេង សម្បត្តិ ជាច្រើនខែ ត្រូវបានដោះស្រាយបញ្ចប់ហើយ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រោមការសម្របសម្រួល ពីឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានប្រេីប្រាស់ឋានានុក្រមគ្រួសារប្រជាពលរដ្ឋ ចូលរួមសម្របសម្រួលដោះស្រាយ ជូនពួកគាត់ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះពួកគាត់ ដោយទទួលបានភាពយុត្តិធម៌ទាំងអស់គ្នា។
ប្រភពដដែលបន្តថា ការដោះស្រាយក្ដីជូនពលរដ្ឋនេះ ធ្វើឡើងនៅបរិវេណសាលាស្រុកដងទង់ ខេត្តកំពត ដែលបានការចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកភូមិឃុំ និងតំណាងក្រុមហ៊ុន សេង សម្បត្តិ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត។
គួររំលឹកផងដែរថា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជាអតីតអភិបាលខេត្តពោធិ៍សាត់ដែលទើបផ្លាស់មក និងធ្លាប់មានស្នាដៃជាច្រើនស្ទើររាប់មិនអស់រហូតយកបេះដូងអ្នកពោធិ៍បានស្ទើរតែគ្រប់ៗគ្នា និងធ្លាប់ដោះស្រាយបញ្ហានានាបានយ៉ាងល្អប្រកបដោយយុទ្ធសាស្ត្រឈ្នះ ឈ្នះ ឈរលើគោលការណ៍ ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ រហូតត្រូវបានគេដាក់រហស្សនាមឲ្យថា លោកម្ចាស់ប៉ាវស្រុកខ្មែរទៀតផង។ ទំនាក់ទំងផ្សព្វផ្សាយព័ត៌មានផ្សេងៗ តាមរយះលេខ : 088 22 4444 5 . 096 40 79 085 .