គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សម្តេចតេជោហ៊ុន សែន: យើងមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ ក៍ប៉ុន្តែយើងត្រូវឆ្លងដំណាក់កាលនេះឲ្យបាន ..

ភ្នំពេញ ៖ តាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចមិនអាចទទួលយកបាននោះឡើយ ចំពោះការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួន ដែលបានចោទប្រកាន់ និងវាយប្រហារលើសម្តេចថា ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាចេតនាក្នុងការលុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនារបស់ខ្មែរ។

ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង និងមនុស្សមួយចំនួន បានបង្ហាញនូវទស្សនៈអវិជ្ជមាន និងខ្វះការថ្លឹងថ្លែងដោយចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ចង់លុបបំបាត់ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ បន្ទាប់ពីសម្តេចបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ក្នុងសារសំឡេងព្រឹកនេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីរបស់ខ្មែរណាមួយនោះឡើយ តែក្នុងឱកាសនេះត្រូវចាត់វិធានការទាំងឡាយជាដាច់ខាត ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងមិនបោះបង់ចោលនូវពិធីបុណ្យប្រពៃណីនានានោះទេ ក៏ប៉ុន្តែយើងត្រូវឆ្លងដំណាក់កាលនេះឱ្យបាន។ វាលនេះ គឺជាវាលដ៏ធំ គឺការឆ្លងកាត់វាល៣នេះ នេះហើយជាវាលទី៣ គឺវាលជំងឺរាតត្បាត ដែលប្រជាជនយើងត្រូវឆ្លងកាត់ឱ្យខាងតែបាន»។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្តេចមិនអាចទទួលបានឡើយចំពោះការចោទប្រកាន់សម្តេចពីសំណាក់ក្រុមប្រឆាំង និងមនុស្សមួយចំនួននោះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងបានខិតខំច្រើនណាស់ ដើម្បីការពារជីវិតប្រជាជន។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ទទួលយកមិននូវការទិះដៀលរបស់ពួកប្រឆាំងមួយចំនួនដែលលើកឡើងមិនសមហេតុ មិនសមផល។ ឱ្យពួកគេនិយាយទៅតាមអ្វី ដែលពួកគេនិយាយទៅចុះ តែយ៉ាងហោចណាស់ខ្ញុំព្រះករុណាបានសង្គ្រោះជីវិតប្រជាជន និងសង្គ្រោះកុំឱ្យប្រជាជនយើងឈឺថ្កាត់ដោយសារការឆ្លងជំងឺកូវីដ១៩»។

ក្នុងសំឡេងពិសេសនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសូមការយោគយល់ផងដែរ ពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់ ចំពោះការសម្រេចដ៏លំបាកនេះ ព្រោះអ្វីដែលសម្តេចត្រូវជ្រើយកជាអាទិភាព គឺការរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានលើកឡើងដែរថា ការរក្សាជីវិតឱ្យគង់ គឺនឹងមិនខ្វះពេលវេលាធ្វើបុណ្យទាននោះឡើយ៕

Previous Post Next Post