គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

មហាជនឆ្ងល់ថា:លោក សន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យ១ អត់បង្ក្រាបទីតាំងល្បែងបែរជាស្រាវជ្រាវ ចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ..

..

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកកំពុងតែស្រាវជ្រាវរកចាប់ខ្លួនអ្នកសារព័ត៌មាន ដែលបានទៅទារលុយពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោកភ្លក់ ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សន ភឿន បានបញ្ជាក់ទៀតថា៖ លោកនិងស្រាវជ្រាវតាមរយៈ នាមប័ណ្ណលេខទូរស័ព្ទ និងតាមរយៈប្រព័ន្ធទំនាក់ទំនង telegram ដើម្បីចាប់ខ្លួនអ្នកសារព័ត៌មានរូបនោះ មកដាក់ទោសតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់ «មាន់ជល់ហាយឡាយ» របស់លោក ភ្លក់ ស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ធ្លាប់បានខាងសារព័ត៌មាន ខលទៅរាយការណ៍ ជូនជាព័ត៌មានញឹកញាប់ ដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ១ ប៉ុន្តែទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះនៅតែបន្តបើកដំណើរបានដោយរលូន! រហូតមកដល់ពេលនេះ ស្រាប់តែលេចលឺថា លោក សន ភឿន នាយប៉ុសិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ តាមស្វែងរកចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ។

ចំណែកលោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកមិនទាន់បានដឹងរឿងនេះទេ! (មានន័យថា) រឿងស្រាវជ្រាវចាប់ខ្លួនអ្នកសារព័ត៌មានលោកពុំបានដឹងឡើយ៕

Previous Post Next Post