គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត តាម​ម៉ូតូ ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មក​ស្តុក​ទុក​នៅ​ក្រុង​ស្ទឹងត្រែង កើតមាន​យ៉ាង​អនាធិបតេយ្យមិនមាន​ការបង្ក្រាបពីសំណាក់អជ្ញាធរពាក់ព័ន្ធឡើយ !

ស្ទឹងត្រែងៈ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត តាម​ម៉ូតូ ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មក​ស្តុក​ទុក​នៅ​ក្រុង​ស្ទឹងត្រែង កើតមាន​យ៉ាង​អនាធិបតេយ្យ ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិនមាន​ការបង្ក្រាប​នោះឡើយ។​

​ក្រុម​អ្នកដឹកឈើ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បាន​ប្រមូល​ទិញ ឈើ​ប្រណីត បេង ធ្នង់ ពី​ប្រជាពលរដ្ឋ ដែល​ចូលទៅ​កាប់​នៅ​ព្រៃ យកមក​ស្តុក ទុក​នៅតាម​ផ្ទះ​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​ដឹក​លក់​បន្ត នៅតាម​ផ្ទះជួល ក្នុង​ក្រុង​ស្ទឹងត្រែង​។ ចំណែក​ថៅកែ​ឈើ គឺជា​អ្នកដើរ​ប្រមូល​ទិញ ដឹក​តាម​រថយន្ត​សាំ​យ៉ុង ចេញពី​ក្រុង​ស្ទឹងត្រែង ឆ្ពោះទៅកាន់​ទីផ្សារ​គោលដៅ​។ មួយចំនួនទៀត ត្រូវបាន​គេ​យកទៅដាក់ នៅតាម​រោង​សិប្បកម្ម ជាច្រើន​កន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​ច្នៃ​ធ្វើជា គ្រឿង​សង្ហា​រឹម ពាក់កណ្ដាល​សម្រេច រួច​ដឹកចេញទៅ​ក្រៅ​ខេត្ត​តែម្តង។​

ប្រភពពី​អ្នកដឹកឈើ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា នៅពេលដែល​ពួកគេ ដឹក​តាមផ្លូវ បាន​បង់​ឲ្យ​សមត្ថកិច្ច អស់​ជាច្រើន​កន្លែង​ផងដែរ បើ​ពុំ​នោះទេ ក៏​មិនអាច​ដឹកជញ្ជូន​ឈើ ពី​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឆ្លងស្ពាន​មេគង្គ ទៅ​ដាក់​នៅក្នុង​ក្រុង​ស្ទឹងត្រែង បានឡើយ​។ នេះ​ជា​ទម្លាប់​រួចទៅហើយ​៕

Previous Post Next Post