គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

តុលាការខេត្តព្រះវិហារ នឹងចេញដឺការកោះហៅនាយផ្នែករដ្ឋបាលព្រៃឈើឆែប មកបំភ្លឺក្រោយឈ្មួញឈើម្នាក់បានលួចរត់គេចខ្លួនបាត់ស្រម៉ោលឈឹង..

ព្រះវិហារ : លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានអោយដឹងថា អយ្យការអមសាលាដំបូងខេត្តព្រះវិហារ គ្រោងចេញលិខិតកោះហៅប្រធានផ្នែក រដ្ឋបាលព្រៃឈើឆែប លោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺ ករណីឈ្មួញឈើម្នាក់បានរត់គេចខ្លួន ដោយពុំដឹងមូលហេតុ។

លោក វុធ សាវី បានបន្ថែមទៀតថា៖ «លោកកំពុងរៀបចំឯកសារលិខិតកោះអញ្ជើញ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប និងមន្ត្រីមួយចំនួនទៀតឱ្យចូលឆ្លើយបំភ្លឺ ក្នុងករណីដែលបណ្តែត បណ្តោយ ឱ្យឈ្មួញឈើម្នាក់បានរត់គេចខ្លួនបាត់»។

លោកព្រះរាជអាជ្ញារងបានបន្តថា«មូលហេតុដែលលោកនឹងចេញលិខិតកោះហៅ លោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺនោះ គឺបន្ទាប់ពីលោកទទួលបានព័ត៌មានពីកូនចៅរបស់លោករាយការណ៍មកថា មេឈ្មួញឈើដុះស្លែម្នាក់ឈ្មោះ ឡាំ ដែលលោកដឹកនាំកម្លាំងចុះបង្ក្រាបនៅភូមិឆែបពីរឃុំឆែបកើត ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គឺបានរត់គេចខ្លួនហើយ»។ទាំងក្នុងពេលប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរឈើខុសច្បាប់នៅទីតាំងខាងលើនេះ។

ជនសង្ស័យជាម្ចាស់ទីតាំងឈើឈ្មោះ ឡាំ រូបនេះមានវត្តមាននៅកន្លែងកើតហេតុ ជាធម្មតា មិនបានរត់គេចខ្លួននោះទេ ប៉ុន្តែដើម្បីកុំឱ្យជនសង្ស័យឈ្មួញឈើរូបនេះដឹង ខ្លួនលោកក៏បានប្រាប់ លោក សេង លាង និងមន្ត្រីពាក់ព័ន្ធត្រូវធ្វើការឃាត់ខ្លួនឈ្មួញឈើរូបនេះ ហើយលោកក៏បានចាកចេញពីទីតាំងបង្ក្រាបឈើនេះទៅ។

លុះស្អែកឡើងកូនចៅរបស់លោករាយការណ៍មកថា ឈ្មួញឈើដុះស្លែឈ្មោះ ឡាំ រូបនេះបានរត់គេចខ្លួនហើយ ទើបលោកនឹងរៀបចំលិខិតកោះអញ្ជើញមន្ត្រីពាក់ព័ន្ធឱ្យឆ្លើយបំភ្លឺក្នុងពេលឆាប់ៗនេះ៕

Previous Post Next Post