No Image

អំពើល្អមិនសាបសូន្យ !! ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹង ទប់ស្កាត់ជម្ងឺកូវីដ១៩ !!

02/03/2021 bmk bmk-bmk 0

កាលពីថ្ងៃច័ន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឡុង សត្យា អនុប្រធាន-លោក ជា ជីវ៉ាវិសាល អនុប្រធាន (ម្ចាស់បុរីចំការដូង)-លោក ឆេង យូសេង អនុប្រធានជាក្រុមការងារតំណាង:-ឯកឧត្តម សៅ វឌ្ឍនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋអារីហ្សូណា […]

No Image

កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់ !!!

27/02/2021 bmk bmk-bmk 0

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ស្រាប់តែជនសង្ស័យ បានជិះរថយន្តគេចខ្លួនទៅកន្លែងស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅអូរត្រេះ២។ ជនជាតិចិនម្នាក់នេះត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធការកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាប្រទះឃើញជនជាតិចិននេះ មានកាំភ្លើងជាប់ខ្លួន ហើយជិះរថយន្ដមួយគ្រឿង នៅចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាថ្ងៃត្រង់ […]

No Image

ប្រជាពលរដ្ឋគ្រោងនាំគ្នាផ្ទុះការតវ៉ារឿងគយស្នាក់ការច្រកព្រំដែនបន្ទាយចក្រីជំរិតទារលុយពីឡានដឹកស្រូវ១ឡាន ១០,០០០រៀល!!!

23/02/2021 bmk bmk-bmk 0

កណ្តាល៖ ក្រុមអ្នករកស៊ីទិញស្រូវយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ផ្ទុះការរិះគន់ និងគ្រោងនាំគ្នាផ្ទុះការតវ៉ា ចំពោះ ការជំរិតទារលុយពីសំណាក់មេគយ ច្រកព្រំដែនបន្ទាយចក្រីថ្មី ក្នុងមួយឡាន១០,០០០រៀល ទាំងមិនសមហេតុផល។ ប្រភពពីឈ្មួញទិញលក់ស្រូវបានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២១ ខែកុម្ភៈនេះថា ថ្មីៗនេះ ខាងមន្ត្រីស្នាក់ការរដ្ឋាករគយ បន្ទាយចក្រី បានតម្រូវឲ្យឡានដឹកស្រូវទាំងអស់ត្រូវបង់លុយ ក្នុងមួយឡាន១មុឺនរៀល ជាដាច់ខាត បើមិនព្រមឲ្យទេ គឺត្រូវឃាត់ឡានមិនអនុញ្ញាតឲ្យឆ្លងទៅលក់ទេ ។ ប្រភពដដែលបានរៀបរាប់បន្តថា ចាប់តាំងផ្ទុះខូវីដ១៩ […]

No Image

មេខ្យល់២នាក់នាំពលករឆ្លងដែនខុសច្បាប់ពីវៀតណាមមកកម្ពុជា និងជនជាតិវៀតណាម៣នាក់ទៀត ត្រូវចាប់ខ្លួន!!

18/02/2021 bmk bmk-bmk 0

កំពត៖ មនុស្ស៥នាក់ក្នុងនោះមាន មេខ្យល់ជនជាតិខ្មែរ២នាក់និងជនជាតិវៀតណាម៣នាក់ទៀដែលលួចឆ្លងដែនចូលមកកម្ពុជាខុសច្បាប់ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០១នៃស្នងការដ្ឋាននគរបាលខេត្តកំពតចាប់ខ្លួនកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះនៅចំណុចភូមិកោះចំការឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត។ស្ន ងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះថាមេខ្យល់ទាំង២នាក់ដែលជំនាញនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់នេះត្រូវបានចាប់ខ្លូនប្រាកដមែន។ មេខ្យល់ទាំង២នាក់នេះឈ្មោះ ហុន ថន អាយុ៤៣ឆ្នាំរស់នៅភូមិកោះចំការឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចនិងឈ្មោះ ហុន វីក អាយុ៣៣ឆ្នាំរស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាច។ ក្នុងនោះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ផងដែរដែលលួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ខាងលើ តាមការសាកសួរជនជាតិវៀតណាមនោះបានបញ្ជាក់ថាខ្លួនត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលកម្ពុជាប្រាកដមែន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានប្រគល់ជនជាតិវៀតណាមជូនយោធាការពារព្រំដែនវៀតណាមហើយបានសំណូមពរភាគីវៀតណាម ក្រោយពីធ្វើចត្តាឡីស័ករួចសូមផ្ដល់ព័ត៌មានអំពីលទ្ធផលនៃការធ្វើតេស្ដមកកម្ពុជាវិញ។ ចំណែកមេខ្យល់ជនជាតិខ្មែរសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការងារគ្រប់គ្រងការឆ្លងដែនតាមបន្ទាត់ព្រំដែនប្រទេសយ៉ាងតឹងរឹងបំផុតដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេស […]