គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោក ភឺន ផល្លា ឆ្លើយតបនឹងការចោទប្រកាន់រឿងរំលោភដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល

 



លោក ភឺន ផល្លា បានប្រតិកម្មឆ្លើយតបនឹងការផ្សាយព័ត៌មានដែលចោទថាលោកបានរំលោភយកដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាល ដែលផ្ទុយពីការចោទប្រកាន់ថា លោកមិនបានយកដីប្រជាពលរដ្ឋនោះទេ គឺបានទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរ។ ប្រតិកម្មនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យមេធា មេគង្គ សហពាណិជ្ជកម្ម ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

លោក លី វិទូ មេធាវី ជាមេធាវីតំណាងដោយអាណត្តិឱ្យលោក ភឺន ផល្លា បានរៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ឆ្លើយតបនឹងសារព័ត៌មានមួយដែលបានផ្សាយផ្ទាល់ក្រោមចំណងជើងថា “ប្រជាពលរដ្ឋជាង 500 គ្រួសារ បានសំណូមពរទៅដល់អភិបាលខេត្តកណ្តាល ដែលទើបឡើងកាន់តំណែងថ្មី លោក គួច ចំរើន ដែលការចុះផ្សាយនេះគឺមិនត្រឹមត្រូវនោះទេ។

លោក លី វិទូ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា ក្រុមហ៊ុនបានប្រមូលទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ និងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និងបានបន្តកាន់កាប់គ្រប់គ្រងប្រើប្រាស់ និងអាស្រ័យផលនៅ លើទីតាំងដីនេះរហូតមក ហើយទីតាំងដីនេះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ត្រឹមត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់ ក្នុងនោះ ក្រុម ហ៊ុនបានបោះបង្គោល ជីកព្រំ និងលើកទំនប់ក្រវ៉ាត់ព័ទ្ធជុំវិញទីតាំងដីផងដែរ។

ចង់ដឹងព័ត៌មានលម្អិតសូមអានសេចក្ដីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោមនេះ ៖

 


















Previous Post Next Post