គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ គាំទ្រយ៉ាងខ្លាំង លើកម្មវិធីគោលនយោបាយ ទាំងក្នុងទិដ្ឋភាពគណបក្ស និងក្នុងទិដ្ឋភាពគោលនយោបាយជាតិ


(ភ្នំពេញ) ៖ សកម្មជន នៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញអារម្មណ៍ ស្វាគមន៍រីករាយ ដោយបានយល់ជ្រួតជ្រាប អំពីការងារជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាល និងបានបង្ហាញការគាំទ្រយ៉ាងខ្លាំង លើកម្មវិធីគោលនយោបាយ តាមរយៈការទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពគណបក្ស និងក្នុងទិដ្ឋភាពគោលនយោបាយជាតិ។ នេះបើតាមការលើកឡើងរបស់ លោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ គណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសាលមហោស្រពកោះពេជ្រ កាលពីថ្ងៃទី១៧ មីនា នៅក្នុងកិច្ចប្រជុំ ជាមួយសកម្មជនយុវជនផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រមាណជា១ម៉ឺននាក់។


ពិធីនេះធ្វើឡើង ក្រោមវត្តមានលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្ស ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ យុវជនគណបក្សរាជធានីភ្នំពេញ និងលោក សួន រិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ។ ដឹកនាំយុវជន សមាជិក-សមាជិកា ចូលរួមដោយ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនេះលោក នួន ផារ័ត្ន បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជម្រាបជូនបងប្អូន ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានជ្រួតជ្រាបអំពីកម្មវិធីនយោបាយ ក៏ដូចជាការផ្តោតការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ចំពោះបងប្អូនដែលកំពុងរកទទួលទាន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។






បន្ទាប់ពីបានពាំនាំ ប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា, ក៏ដូចជាជម្រាបជូនបងប្អូន ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានជ្រួតជ្រាបអំពីកម្មវិធីនយោបាយ ក៏ដូចជាការផ្តោតការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ចំពោះបងប្អូន ដែលកំពុងរកទទួលទាន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក នួន ផារ័ត្ន បានបន្តជម្រាបជូន បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពីកម្មវិធីនយោបាយរបស់គណបក្ស កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ វិធានការគន្លឹះក្នុងវិស័យទាំង៤ ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទាំង៦។

ជាមួយគ្នានេះលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ គណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសេចក្តីរីករាយ ដែលបានជួបជាមួយ បងប្អូនសកម្មជន ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងបានជម្រាបជូនបងប្អូន អំពីកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមប្រាំមួយ ដែលផ្តោតអាទិភាពជាសំខាន់ ចំពោះបងប្អូនប្រកបរបរ នៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»។

លោក ហែម វណ្ណឌី បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យ ជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋានទិន្នន័យ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានដល់ការអភិវឌ្ឍប្រព័ន្ធ ចុះឈ្មោះនាពេលខាងមុខ ដើម្បីកំណត់បានគោលដៅច្បាស់លាស់ សម្រាប់ការទទួលបាន ជំនួយជាក់ស្តែង ពីរាជរដ្ឋាភិបាល។




លោក ហែម វណ្ណឌី បានថ្លែងថា បងប្អូនសកម្មជន នៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញអារម្មណ៍ស្វាគមន៍រីករាយ ដោយបានយល់ជ្រួតជ្រាប អំពីការងារជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាល និងបានបង្ហាញការគាំទ្រយ៉ាងខ្លាំង លើកម្មវិធីគោលនយោបាយខាងលើ តាមរយៈការទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពគណបក្ស និងក្នុងទិដ្ឋភាពគោលនយោបាយជាតិ។






ក្នុងឱកាសនេះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំសមាជិក សមាជិកា រាប់ម៉ឺននាក់ចូលរួម ក៏បានឡើងអានខ្លឹមសារទាំងស្រុង នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានប្ដេជ្ញា អនុវត្តតាមសេចក្ដីសម្រេច នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាខិតខំពង្រីកសមាជិក-សមាជិកា គណបក្សឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាកម្លាំងជួយជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាផង និងជាសំឡេងគាំទ្រ គណបក្សប្រជាជនឱ្យកាន់តែធំផងដែរ។


ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអគុរណ ដល់លោកបណ្ឌិត សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដល់ផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធតាំងពីដើម នៃការកកើតរហូតមក៕




















Previous Post Next Post