គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ផ្តល់ជូនអ្នកឈ្នះ “រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី” ចំនួន០២គ្រឿង ដល់អតិថិជនដែលបានឈ្នះរង្វាន់កាលពីសប្តាហ៍មុន

 

(ភ្នំពេញ) : ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាណាព្យាបាលទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោដ៏ធំ តែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗកុមារ។ ក្នុងគោលបំណងផ្តល់នូវអាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី។ គ្រប់សង្វាក់ផលិតកម្មដែលបានផលិត "ទឹកដោះគោ ម៉ាកអង្គរមីល" ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។
 
ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅផ្សារទំនើប អ៊ីអន-សែនសុខ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានអោយដឹងថា៖ ក្រុមហ៊ុនបានបង្តើត “កម្មវិធីកោសឈ្នះ-កោសឈ្នះ-កោសឈ្នះ" ដែលកម្មវិធីនេះ មានការផ្តល់ជូនអ្នកឈ្នះនូវ “រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង" និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត។ នៅក្នុងឱកាសនេះ ក្រុមហ៊ុនក៏បានចែករង្វាន់ជូនអ្នកឈ្នះដំបូងគេ ចំនួន០២រូប ដែលបានឈ្នះ “រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី ម្នាក់មួយគ្រឿង ដែលបានកោសឈ្នះ នៅសប្តាហ៍មុននេះ ផងដែរ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននិងកំពុងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ ដែលមកដល់ពេលនេះ ទុនវិនិយោគរបស់ក្រុមហ៊ុន បានកើនដល់ ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ មានម៉ាកយីហោ "អង្គរមីល" ហើយបាន និងកំពុងផ្តល់ការងារជូនកម្មករនិយោជិត សរុបចំនួន ៦១៣ នាក់ និងបានចូលរួមចំណែកបង់ពន្ធ ចូលថវិកាជាតិ ចន្លោះពី ៨ - ១១ លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិត ផលិតផលទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើនាកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។ 

រោងចក្ររបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖ ទឹកដោះគោ(UHT) ចំនួន ៥៤ លានលីត្រ ក្នុងមួយឆ្នាំ,  ផលិតយ៉ាអ៊ួរ ចំនួន ២២ លានកែវ ក្នុងមួយឆ្នាំ,  ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ, ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី  និងផលិតទឹកដោះគោខាប់ ចំនួន ៦៥ លានកំប៉ុង ក្នុងមួយឆ្នាំ។
រោងចក្រផលិតទឹកដោះគោ"អង្គរមីល" មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិ លេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនបានធ្វើការប្រគល់រង្វាន់ជូន អ្នកឈ្នះរង្វាន់ធំ ពីររូបគឺ ៖ ១. បងស្រី នន ស្រីនាង  រស់នៅក្នុងខេត្តកំពង់ស្ពឺ  និងទី២ . បងប្រុស លីម សុខសិទ្ធ  រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕













Previous Post Next Post