គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អង្គការ WWF និង Destination Mekong បើកដំណើរការយុទ្ធនាការ Mekong ProtecTOUR ដើម្បីជំរុញដល់ដំណើរទេសចរណ៍សត្វព្រៃ ...

 លើកទី៣នេះស្ថិតក្នុងខ្លឹមសារMEKONG IN MOTION – MEKONG EMOTION(S)”​ដែលបានសរបញ្ចាក់អោយឃើញនូវជំហររបស់អង្គការWWF និង Destination Mekong​ដែលតែងតែគាំទ្រដៃគូរតំបន់ដែលទាក់ទងនឹងការធ្វើដំណើ​រ​​ទេសចរណ៍នានា ​និងវិស័យបដិសណ្ឋារកិច្ចជារួម។​ក្នុងកម្មវិធី​​​នោះដែលនឹងមានការចាក់បព្ជាំង​នូវវីដេអូ​Mekong ProtecTOUR និងការសូមអំពាវនាវនូវចូលរួមតស៊ូមតិ(pledge) ។​

ផ្ទាំងរូបភាពបង្ហាញពី​ផ្លូវធម្មជាតិសម្រាប់ដំរីធ្វើដំណើរអំពី WWF-Greater Mekong
WWF គឺជាអង្គការអភិរក្សឯករាជ្យដ៏ធំ និងគួរឱ្យគោរពបំផុតមួយនៅក្នុងពិភពលោក ដែលមានអ្នកគាំទ្រជាង ៥លាននាក់ ហើយមានខ្សែបណ្តាញសកម្មរបស់ខ្លួននៅជាង១០០ប្រទេសលើសកលលោក។ 





បេសកកម្មរបស់ អង្គការWWF គឺដើម្បីបញ្ឈប់កាធ្វើអោយររិចរិលនៃបរិស្ថានធម្មជាតិរបស់ផែនដី និងកសាងអនាគតមួយដែលធ្វើអោយមនុស្សជាតិរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយធម្មជាតិ តាមរយៈការអភិរក្សជីវៈចម្រុះរបស់ពិភពលោក ដើម្បីធានាថាការប្រើប្រាស់ធនធានធម្មជាតិកកើតឡើងវិញមាននិរន្តរភាព និងលើកកម្ពស់ការកាត់បន្ថយការបំពុល និងការប្រើប្រាស់់ដ៏ខ្ជះខ្ជាយ។ អង្គការ WWF-Greater Mekong បាននឹងកំពុងដំណើរការនូវសកម្មភាពរបស់ខ្លួនក្នុងប្រទេសចំនួន៥ នៃទន្លេមេគង្គក្រោម ដែលរួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សម្រាប់ព័ត៌មាន និងការស្វែងយល់បន្ថែម សូមចូលទៅកាន់តំណភ្ជាប់ greatermekong.panda.org
អំពី Destination Mekong
Destination Mekong (DM) គឺជាអង្គការដែលមានគោលដៅផ្តោតទៅលើសមាជិកភាពនៃការគ្រប់គ្រង និងទីផ្សារ (DMO) ឆ្ពោះទៅរកការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងបង្កើតតម្លៃសម្រាប់តំបន់មេគង្គ។





 ចាប់តាំងពីការកកើតរបស់ខ្លួនក្នុងឆ្នាំ២០១៧ មក Destination Mekong បានគាំទ្រ និងជួយសម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់ សហគមន៍សមាជិកនិងដៃគូ អ្នកជំនាញ និងអ្នកជំនួញនានាដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ អោយមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារ ដើម្បីទទួលបានជំនាញ ចំណេះដឹង ឧបករណ៍ បច្ចេកវិទ្យា មូលនិធិ និងការគាំទ្រពីរដ្ឋាភិបាលកាន់តែប្រសើរឡើង។ ដោយបានបង្កើតនូវក្របខណ្ឌភាពជាដៃគូសាធារណៈ និងឯកជននៅក្នុងតំបន់ Destination Mekong បាននឹងកំពុងរចនា និងអនុវត្តកម្មវិធី ក៏ដូចជាដំណោះស្រាយសំខាន់ៗបន្ថែម ដែលផ្តោតលើការកសាងសមត្ថភាពប្រកបដោយនិរន្តរភាព ម៉ាកយីហោ ទីផ្សារ និងបណ្តាញទំនាក់ទំនង។
គម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ Destination Mekong រួមមាន Experience Mekong Collection, Mekong Discovery Centers, Mekong Mini Movie Festival, Mekong Innovative Start-ups in Tourism (MIST), Mekong Heroes, និង Mekong Voices។ Destination Mekong គឺជាក្រុមហ៊ុនឯកជនដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងប្រទេសសិង្ហបុរី និងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖












Previous Post Next Post