គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រយៈពេល១សប្ដាហ៍​ ក្រសួងមហាផ្ទៃ បំបែកសំណុំរឿងគ្រឿងញៀនធំៗ ចំនួន ៣ ក្នុងចំណោម ១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ៣១០នាក់

 (ភ្នំពេញ) ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន  ១៣៤ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ច​គ្រប់ផ្នែកសំខាន់ៗ នៃ​ក្រសួង​មហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាម​នីតិវិធីដែលកំណត់ដោយច្បាប់។


តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំង ១៣៤ករណីនេះ ភាគច្រើនគឺក្នុងកម្រិតបទល្មើសធន់ល្មម ដោយសមត្ថកិច្ច​នៅតែបន្តតាមដាន បំបែកសំបុក បណ្ដាញ និងមេក្លោង​ តាមជំនាញនិងច្បាប់។

​បន្ថែមពីលើនេះ ​តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ មានករណីបង្ក្រាបទ្រង់ទ្រាយធំ ចំនួន ៣ករណី របាយការណ៍នៅថ្ងៃទី២១ ខែធ្នូ ដែល ២ករណី កើតនៅរាជធានីភ្នំពេញ និង​ ១ករណីទៀត កើតនៅខេត្តព្រៃវែង។ នៅភ្នំពេញ សមត្ថកិច្ចចាប់គ្រឿងញៀន សរុប​បាន ៦២,៨៤គីឡូក្រាម សារធាតុផ្សំ ៣៥៧,៩០គីឡូក្រាម និង​ឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ និង​ចិន ៣នាក់។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បង្ក្រាបទ្រង់ទ្រាយធំ បាន ១ករណី ចាប់គ្រឿងញៀន​បាន​១,៩៩គីឡូក្រាម សារធាតុគីមីផ្សំ ១២,២៨គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ និង​ខ្មែរ ១នាក់។

លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ ​គឺជាការប្រឹងប្រែង និង​អនុវត្តយ៉ាង​ម៉ឹងម៉ាត់របស់​អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានី ខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយ​ការអនុវត្តនេះ គឺជាទិសដៅអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់ចេញនោះរួមមាន៖ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕

អត្ថបទ ៖ យ៉ន សុភារិទ្ធ
រូបភាព ៖ ឯកសារ























Previous Post Next Post