គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិកោតសរសើរនិងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ

 ប្រធានគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ (UNCRC) លោកស្រី អាន ម៉ារី ស្កេលតុន (Ann Marie SKELTON) បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ ពិសេសពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។


ការថ្លែងរបស់លោកស្រី អាន ម៉ារី ស្កេលតុន ក្នុងជំនួបរវាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ជាមួយលោកស្រី Ann Skelton ប្រធានគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ព្រមទាំងសហការី នៅសណ្ឋាគារ Raffles Hotel, Le Royal នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

គោលបំណងនៃជំនួបប្រជុំគឺដើម្បីពិភាក្សា និងសិក្សាស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ឯកឧត្តម ជា សុមេធីបានជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ ខ្លឹមសារនៃជំនួបនេះក៏មានគោលបំណងដើម្បីពន្លឿនដល់ការអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារ និង សៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ជា សុមេធី បានលើកឡើងថា ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងអនុវត្តអនុសាសន៍ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយយូនីសេហ្វ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងបាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ដែលច្បាប់នេះ នឹងត្រូវពិនិត្យបញ្ចប់ និង ដាក់ជូនក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមុននឹងដាក់ស្នើទៅរដ្ឋសភាពដើម្បីអនុម័ត នាពេលខាងមុខ។

ទន្ទឹមនោះ ឯកឧត្តម ជា សុមេធី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការគាំទ្រទាំងជំនួយបច្ចេកទេស និងការផ្តល់ជាមូលនិធិរបស់អង្គការUNICEF មកក្រសួង ពិសេសចំពោះការគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារកុមារ និង សៀវភៅណែនាំស្តីពី

នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ៕













Previous Post Next Post