គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោក សៅ សំរិត ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តខ្លែងពណ៌ ……………..

 (បន្ទាយមានជ័យ) ៖ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តសមាធិគីរីខ្លែងពណ៌ ហៅវត្តខ្លែងពណ៌ ស្ថិតក្នុងភូមិខ្លែងពណ៌ត្បូងនឃុំស្លក្រាម ស្រុកស្វាយចេក។


ក្នុងឱកាសនោះដែរ លោក សៅ សំរិត និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារពត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី រួមមាន៖ បច្ច័យកសាងវត្ត ចំនួន ១លានរៀល បច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃ ចំនួន ៧០ម៉ឺនរៀល សាដក ចំនួន ៨ប្រអប់ អង្ករ ចំនួន ៥០គីឡូក្រាម ទឹកបរិសុទ្ធ ចំនួន ៥យួរ ទឹកផ្លែឈើ ចំនួន ១កេស មី ចំនួន ១កេស ទឹកស៊ីអ៉ីវ ១យួរ និងទឹកត្រី ១យួ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តផងដែរ៕
























Previous Post Next Post