គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ វីវរធំហើយ ! ទាល់តែមានមនុស្សរងរបួសទើបដឹងថា ខាងហាងកែសម្ផស្សគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយអជ្ញាធរក៍បានចុះទៅបិទទីតាំងភ្លាមៗផងដែរ ក្រោយធ្វើឲ្យប្រពន្ធនាយពាក់មី រងរបួស .បន្ទាប់ពីចាក់ វីតាមីនផ្ទៃមុខ ….

(ភ្នំពេញ) : តើ ជាការពិតដែររឺទេ ? នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៣ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នឹងមានការព្រួយបារម្ភ ក្រោយឃើញសារព័ត៌មានជាច្រើនបានចុះផ្សាយថា : ប្រពន្ធតារាកំប្លែងនាយពាក់មីកំពុងរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីទទួលសេវ៉ាកម្ម ចាក់សេរ៉ូម ខូលឡេជេន ចាក់វីតាមីនផ្ទៃមុខ ។ ក្នុងនោះផងដែរអជ្ញាធរក៍បានចុះបិទទីតាំងកែសម្ភស្សយីហោ S88 Beauty ផ្សាថ្មីផងដែរបន្ទាប់ពីរកឃើញថា : ទីតាំងខាងលើនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទីតាំងនេះស្ថិតនៅផ្ទះលេខ១១០E០ តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ ក្នុងនោះផងដែរមហាជនកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណឹងនេះហើយមិនដឹងថាតើនេះជារឿងពិតឬយ៉ាងណា ? ខណះនាយពាក់មី ជាប្តី ហាក់រក្សាភាពស្ងៀមស្ងាត់ គឹ មិនបានផុសអ្វីពាក់ព័ន្ធក្នុងរឿងប្រពន្ធរបស់លោកមានរឿងដូច្នេះកើតឡើងដែរ នេះបើតាមការសង្កេតមើលក្នុងអខោនផ្ទាល់ខ្លួនរបស់លោកពាក់មី ។
ក្នុងរឿងនេះផងដែរអង្គភាព BMK យើងខ្ញុំមិនទាន់ទាក់ទងសួររឿងនេះពីនាយពាក់មីបាននៅឡើយ ព្រោះមិនស្គាល់លេខ យ៉ាងណាក៍ដោយអង្គភាពយើងខ្ញុំនឹងព្យាយាមទាក់ទងទៅលោកនាពេលក្រោយ .. អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីនាយពាក់មី នៅរៀងរាល់ម៉ោងធ្វើការ ..

Previous Post Next Post