គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោកស្រី ឈ្នាង ផាន់ណារី សង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានដឹកនាំក្រុមប្រឹក្សា   ថ្នាក់ដឹកនាំភូមិ....

 (ភ្នំពេញ) : នៅថ្ងៃទី១៤ ខែសីហា  ២០២៣ លោកស្រី ឈ្នាង ផាន់ណារី សង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានដឹកនាំក្រុមប្រឹក្សា   ថ្នាក់ដឹកនាំភូមិ  និងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ព្រែកលៀប បានរៀបចំ សម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ដឹកនាំដោយ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម ឡុង  វ៉ាន់ហេង នាយកខុទ្ទកាល័យអគ្គលេខាធិការងព្រឹទ្ធសភា និងក្រុមការងារ ជាតំណាងដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការពិនិត្យសុខភាព ផ្ដល់ថ្នាំជូនប្រជាពលរដ្ឋ ចំនួនពីរថ្ងៃទី ១៣និង១៤ ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិខ្ទរ និងភូមិបាក់ខែង សង្កាត់ព្រែកលៀប ដោយឥតគិតថ្លៃ ៖

-សរុបចំនួន ២០២ អង្គ នាក់ ស្រី ៩៨នាក់
-ព្រះសង្ឃ ០៧អង្គ
-ក្មេង ចំនួន ២៣នាក់

ក្នុងនោះដែលលោកចៅសង្កាត់ ក៏បានឧបត្ថម្ភអាហារពេលថ្ងៃត្រង់ អស់ថវិកាចំនួន ២៥០,០០០រៀល ដល់ក្រុមការងារសម្របសម្រួលផងដែរ។

សូមគោរពជូនជ្រាបជាសេចក្ដីរាយការណ៍





Previous Post Next Post