គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ វីវរធំហើយ ! តើ ជាការពិតដែរឬទេ ថាមានជនអានាមិកម្នាក់ទម្លាយសារ ដែលបានអះអាងថា : លោក តាន់ គីមសួរ គឹជាសកម្មជន លាក់មុខ ធ្វើសកម្មភាពកកូរកកាយ ឲ្យមានភាពវឹកវរក្នុងសេដ្ឋកិច្ច និង នយោបាយខ្មែរ ….

(ភ្នំពេញ) : នៅរសៀលថ្ងៃទី31 ខែកក្កដា ឆ្នាំ2023 នេះ លោក តាន់ គីមសួរ បានធ្វើការបង្ហោះនូវសំណេររបស់ជនអនាមិកម្នាក់ ដែលបានអះអាងពាក់ព័ន្ធនឹងរូបលោក ដែលមានខ្លឹមសារថា៖ «តាន់ គីមសួរ សកម្មជនលាក់មុខ របស់ក្រុមប្រឆាំង ដែលមកធ្វើសកម្មភាព កកូរកកាយ ឲ្យកើតជាភាព វឹកវរក្នុងសេដ្ឋកិច្ច និងនយោបាយបាយខ្មែរ។ មើលរូបភាពហាក់ដូចជាវា ធ្វើសកម្មភាពប្រឆាំងតប ត និងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ធម្មតា ប៉ុន្តែគឺ មិនមែនទេ គឺវាវាយ សម្តេចពុក ដោយប្រយោល។ រំលឹកកាលពី សម្តេចពុក បានសម្បទាន ដីទ្រនាប់ ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនបី ដើម្បីអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានមានតម្លៃទាបជូនប្រជាជន ក្នុងនោះមានក្រុមហ៊ុន អ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា មួយដែរ វាបាន វាយប្រហារយ៉ាងខ្លាំង ចំពោះសកម្មភាពនោះថា ជាការកាប់បំផ្លាញ ព្រៃឈើ និងបានបំផុសបំផុត មហាជនឲ្យខឹងស្អប់ អ្នកឧកញ៉ា និងពញ្ញុះ ឲ្យប្តឹងអ្នកឧកញ៉ាដាក់ទោសទៀតផង។ សម្តេចលោកបាន ចេញសារបញ្ជាក់ហើយថា ចង់ប្តឹងគឺប្តឹង សម្តេចមក ព្រោះសម្តេចជាអ្នក អនុម័តយល់ព្រមឱ្យអភិវឌ្ឍតំបន់នោះ។ តាន់ គីមសួរពេលនោះ ដែលមានមេខ្លោងក្រុមប្រឆាំង នៅពីក្រោយ សប្បាយចិត្តណាស់ ពួកគេ បានបង្វែរការផ្តោត ចំពោះសកម្មភាពប្រឆាំង ការអភិវឌ្ឍទីនោះ ទម្លាក់កំហុសទៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទាំងស្រុង ដោយចង់ឲ្យផុត ឈ្មោះថា ជាអ្នកប្រឆាំងនិងសម្តេច។ ឥឡូវនេះតាន់ គីម សួរ ចេញសកម្មភាព វាយប្រហាររំលំ អង្គភាព ក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា តែម្តង គឺដើម្បីឲ្យ សេដ្ឋកិច្ចខ្មែរ កាន់តែដុនដាប ជាពិសេសក្នុងវិស័យអចលនទ្រព្យ ។ បងប្អូនប្រហែលមិនចាប់ អារម្មណ៍ទេ ប្រសិនបើក្រុមហ៊ុនយក្សមួយនេះដួល វិស័យអចលនទ្រព្យនៅស្រុកខ្មែរ ច្បាស់ជា រង្គោះរង្គើ ជាដំណំមិនខាន ព្រោះក្រុមហ៊ុននេះ កាន់ចំណែកទីផ្សារយ៉ាងធំ នៅកម្ពុជា ម្យ៉ាងទៀតវា នឹងជះឥទិ្ធពលមិនល្អ ទៅក្នុងអារម្មណ៍មនុស្សទូទៅ លែងចង់វិនិយោគ ទិញលក់ វិស័យអចលនទ្រព្យ បន្ត ជាពិសេស មនុស្សនឹង លេងមានទំនុកចិត្ត ទិញ លក់ រំលោះ ផ្ទះសំបែង ដីធ្លីពីក្រុមហ៊ុន ផ្សេងៗ ទៀត ព្រោះតែគេយល់ថា ក្រុមហ៊ុនផ្សេងក៏នឹង មានហានិភ័យដួលរលំដូចគ្នា ដំណាក់កាលនេះ ជា ចំណុចស្លាប់របស់វិស័យអចលនទ្រព្យនៅកម្ពុជាហើយ។ សូមបងប្អូនកុំសូវជឿលើការឃោសនាណាក៏ដោយ របស់ បុគ្គលតាន់ គីមសួរនេះ ដែលសម្តែងដូចស្រឡាញ់បងប្អូន ជួយបងប្អូន ប៉ុន្តែតាមពិត គឺបំផ្លាយ បងប្អូនទេ បងប្អូនសាកគិតទៅ បើវិស័យអចលនទ្រព្យដួល ឬក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាដួល អ្នកដែលរងគ្រោះបំផុតគឺបងប្អូន។»

Previous Post Next Post