គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅខេត្តបន្ទាយមានជ័យ...

(បន្ទាយមានជ័យ) ៖ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ភូ សោភ័ណ ប្រធានការិយាល័យព័ត៌មានវិទ្យា ទិន្នន័យ និងបច្ចេកទេស នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ជាអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនលោក ទៀវ សំអុល ចាងហ្វាងគេហទំព័រថ្ងៃថ្មី និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជួបគ្រោះបណ្តាលឲ្យរងរបួសដៃយ៉ាងធ្ងន់ធ្ងរ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ភូ សោភ័ណ និងក្រុមការងារ ប្រគល់ជូនលោក ទៀវ សំអុល នាឱកាសនោះរួមមាន៖ ថវិកា ចំនួន ១ ៤៥០ ០០០(មួយលានបួនសែនប្រាំម៉ឺនរៀល) អង្ករ ចំនួន ៥០គីឡូក្រាម និងភេសជ្ជៈស៊ុបមាន់ខ្មៅ ចំនួន ១យួរ៕

Previous Post Next Post