គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តម ស សុខា អញ្ជើញបិទការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត២០២៣

(សៀមរាប )៖ ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ​២០២៣ ​ជាឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធី​បិទ​”ការសម្ដែង និង​កម្មវិធី​ប្រកួត​កីឡា​គុនល្បុក្កតោ ​ពានរង្វាន់​មិត្តភាព​អង្គរ​សង្ក្រាន្ត​២០២៣”។

សូមបញ្ជាក់ថា ពិធីបិទ “ការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត ២០២៣” នេះ រៀបចំ​នៅ​មុខ​កសិន្ធុ​ប្រាសាទ​អង្គរ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​កីឡាករ​ កីឡា​ការិនី គ្រូ​បង្វឹក មន្រ្តី​បច្ចេកទេស ព្រឹទ្ធាចារ្យ របស់​សហព័ន្ធ​កីឡា​ល្បុក្កតោកម្ពុជា និង​ក្រុម​ការងារ​នានា ព្រម​ទាំង​មាន​ការ​ចូលរួមទស្សនា​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើនកុះករផងដែរ៕

Previous Post Next Post