គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោក រស់ ថុន ប្រគល់អំណោយឯកឧត្តម ស សុខា ជូនពលរដ្ឋ និងរដ្ឋបាលសង្កាត់សង្ឃ័រ ខេត្តស្វាយរៀង ..!

(ស្វាយរៀង) ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៣គ្រួសារ ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកវេជ្ជបណ្ឌិត រស់ ថុន និងក្រុមការងារ ប្រគល់ជូនពលរដ្ឋទាំង ៣គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ២០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ២យួរ ទឹកត្រី ចំនួន ១យួរ និងទឹកស៊ីអ៊ីវ ចំនួន ១យួរ។

ក្នុងឱកាសនោះដែរក្រុមការងារ ក៏បានប្រគល់ថវិកា ចំនួន ៦០ម៉ឺនរៀល របស់ឯកឧត្តម ស សុខា និងលោកជំទាវ ដល់រដ្ឋបាលសង្កាត់សង្ឃ័រ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃផងដែរ៕

អត្ថបទ ៖ សេង បូលីន

Previous Post Next Post