គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពិធីសូត្រមន្ត និងពិសាអាហារសាមគ្គីរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អបអរសាទរបុណ្យចូលឆ្នាំថ្មី..!

(ភ្នំពេញ) ៖ រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ អ៊ុំ បុទុម បានអញ្ជើញជាអធិបតីពិធីសូត្រមន្ត របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ នៅទីស្នាក់ការកណ្តាលសមាគម ស្ថិតនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បានរៀបចំកម្មវិធីពិសាអាហារសាមគ្គីរួមគ្នា អមដោយតន្ត្រីច្រៀងរាំ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ហោ វ៉ាន់នី ព្រមទាំងអស់លោក លោកស្រី នាងកញ្ញាជាអនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានគណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានការិយាល័យនានា និងសមាជិក សមាជិការបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាច្រើនរូបផងដែរ៕

Previous Post Next Post