បទចម្រៀងដ៏អស្ចារ្យផលិតឡើងក្នុងគោលបំណងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង៤ដួងច្រៀងរួមគ្នា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ ពេលនេះបានចេញវីដេអូ Trailer ហើយ ។
ដោយនៅមុននេះបន្តិចផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញវីដេអូខ្លីរយៈពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរ» ក្រោយចំណាយពេលសម្រិតសម្រាំងបំផុតក្នុងការផលិតទាំងការតាក់តែងនិពន្ធ និងវីដេអូចម្រៀង ។ គ្រាន់តែចេញផ្សាយនៅលើផេកផ្លូវការរបស់ផលិតកម្មភ្លាម បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានអ្នកទស្សនាជាច្រើនចែករំលែក និងលាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អបង្ហាញពីសាមគ្គីភាព តែបទចម្រៀងមួយបទនេះបានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗរបស់ខ្មែរជាច្រើន ជាពិសេសបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់បំព្រងនៃការរីកចម្រើននៅទីក្រុងភ្នំពេញ ។
អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកទស្សនាបានលើកឡើងដោយមិននឹកស្មានថា ផលិតកម្មដែលឈានមុខគេនៅកម្ពុជាមួយនេះ អាចផលិតបទចម្រៀងដ៏អស្ចារ្យបែបនេះបានឡើយ ហើយពួកគេក៏បានបង្ហាញពីមោទកភាព និងអរគុណចំពោះផលតិកម្ម Galaxy navatra ដែលបានផលិតបទចម្រៀងបែបនេះឱ្យប្រជាពលរដ្ឋខ្មែរបានស្ដាប់ និងទស្សនា ។ លើសពីនេះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បង្ហាញពីភាពអន្ទះសារចង់ទស្សនាវីដអូចម្រៀងនេះពេញក្នុងពេលឆាប់ៗផងដែរ ។
សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអ្នកនិពន្ធចាស់វស្សាមួយចំនួនរួមមាន ឧកញ៉ាអ្នកនិពន្ធ យឹម តាស្រង់ អ្នកនិពន្ធឯកឧត្ដម ខេមរៈ ភារុណ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធលោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក ខាំ ភូរិ ដើម្បីផលិតបទចម្រៀងមួយបទដ៏អស្ចារ្យ ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។
មិនយូរប៉ុន្មានបទចម្រៀងនោះ ក៏លេចចេញជារូបរាងក្រោមការគួសវាសរបស់អ្នកឧកញ៉ាម្ចាស់ផលិតកម្ម ដែលមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។
បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ ។
បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត ។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ ៕
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230912_795-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230907_057-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230907_109-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230907_227-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230906_572-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230906_589-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230906_798-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230907_103-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230906_972-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_404-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_353-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_833-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_413-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_171-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_969-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_017-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_217-1024x693.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230900_765-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230912_961-1024x536.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230912_779-1024x576.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20230330_230913_181-1024x536.jpg)