គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញសំណេះសំណាល និងប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ នៅវត្តកោះប្រាក់ ..

(ខេត្តកណ្តាល ) ៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងព្រះវិជ័យញាណ យុង កុសល អនុប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកណ្តាល បាននិមន្ត និងអញ្ជើញចុះធ្វើសកម្មភាពនៅវត្តកោះប្រាក់ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ចំនួន ៣ ដូចខាងក្រោម ៖

១. ប្រគល់អំណោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់ពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៦គ្រួសារ។

២. សំណេះសំណាល និងធ្វើបទបង្ហាញអំពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រគេនដល់ព្រះសង្ឃ និងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកណ្តាល។

៣. ប្រគេនទេយ្យទានឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ រួមមាន ៖ កាហ្វេសុខភាព និងសាប៊ូ ដល់ព្រះសង្ឃ ចំនួន ១៥អង្គផងដែរ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន

Previous Post Next Post