គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា លីម បួយហ៊ួយ ..

(កណ្តាល)៖ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកា ចំនួន ១លានរៀល ចូលបុណ្យសពឧបាសិកា លីម បួយហ៊ួយ នៅស្រុកស្អាង។

សូមបញ្ជាក់ថា ឧបាសិកា លីម បួយហ៊ួយ ត្រូវជាម្តាយក្មេករបស់លោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានទទួលមរណភាពកាលពីវេលាម៉ោង ៧:៣០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម សាវឿន

Previous Post Next Post