គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

នារីជានិស្សិតម្នាក់ តូចចិត្តស្អិតទ្រូង ព្រោះត្រូវសាលារៀនមួយកន្លែងមើលងាយខ្លួន ប្រៀបដូចមិនមែនជាមនុស្ស …

(ភ្នំពេញ) : នេះបើយោងតាមការដកស្រង់ពីហ្វេសប៊ុកមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា : ( Taa Baak ) នៅថ្ងៃទី១៤ ខែ កុម្ភះឆ្នាំ២០២៣ ដោយបានសរសេររៀបរាប់លាយឡំនិងទឹកភ្នែកហូរជ្រែកផែនថ្ពាល់ ដោយសរសេររៀបរាប់បែបនេះថា : សម្រាប់ខ្ញុំរៀននៅសាលា វេស្ទើន សាខាក្នុងបូរីនាងខ្ញុំពិតជាមានកាអន់ចិត្តជាខ្លាំងជាមួយនឹងសម្ដីគ្រូនៅសាលានេះ
ខ្ញុំរៀនយកចំណេះ ទើបនាងខ្ញុំស្ទុះស្ទារកលុយបង់សាលា. គ្រូហៅទៅនិយាយអំពីកាមិនអោយយកសៀវភៅ copyរៀនទេ គឺតម្រូវអោយទិញសៀវភៅពីសាលា
(»សម្ដីគ្រូសាលាដៀលខ្ញុំថា នាងខ្ញុំប្រហែលជាក្រមែនទើបនាងខ្ញុំស្លៀកខោរហែក«)
នាងខ្ញុំគ្រាន់តែរៀន Part time មិនមែន full time.
កាស្លៀកពាក់មិនបានបញ្ជាក់ពីចំណេះដឹងរឺចារឹករបស់មនុស្សទេ ហេតុអ្វីក៏មើលងាយនឹងប្រើសម្ដីដៀលខ្ញុំបៀបនេះ.
បញ្ជាក់អាវញុមមានតែមួយញុមហើយដាក់បោកទើបថ្ងៃនេះពាក់អាវពណ៍មករៀន.
នាងខ្ញុំតែងតែណែនាំអ្នកដែរស្គាល់អោយមករៀននៅសាលានេះ តែឥលូវនាងខ្ញុំស្ដាយក្រោយណាស់ សាខាផ្សែងខ្ញុំមិនដឹងតែសាខា ចំកាដូងសម្ដីនាយកឈ្លើយណាស់..នេះជាការរៀបរាប់របស់ខាងសិស្សស្រីតែប៉ុណ្ណោះ ចំពោះ រឿងរ៉ាវយ៉ាងណានោះ អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីខាងសាលារៀន រាងរាល់ម៉ោងធ្វើការ បើសិនជាការលើកឡើងរបស់សិស្សស្រីនេះជារឿងប្រឌិតគ្មានការពិត . សូមអគុណ ។

Previous Post Next Post