គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អុញនោះ បែកធ្លាយបាត់ ! មន្ត្រីយោធាសក្តិ៥ ឈ្មោះសេង គិរី ហ៊ានលួចសាហាយស្មន់ជាមួយប្រពន្ធគេ ព្រមទាំងបាញ់រូបរួមមេត្រីដើម្បីបញ្ឈឺចិត្តប្តីគេដែលកំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងគគ្លើនដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ .. តើជោគជ័យវាសនារបស់លោកយោធាសក្តិ៥ម្នាក់នេះនិងទៅជាយ៉ាងណា ?

(បាត់ដំបង) ៖ យោងតាមការរៀបរាប់ និងឯកសាររបស់ជនរងគ្រោះជាប្តី ឈ្មោះ លាន សុទ្ធី បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងថា «មានករណីយោធាសក្ដិ៥ឈ្មោះ សេង គិរី បានលួចសាហាយស្មន់ជាមួយប្រពន្ធខ្ញុំបាទ និងបានបាញ់រូបភាពរួមភេទជាមួយប្រពន្ធខ្ញុំ ដើម្បីបញ្ឈឺចិត្តរបស់ខ្ញុំ និងសារគំរាមផ្សេងៗទៀត អស់រយៈពេល២ឆ្នាំមកហើយ ខ្ញុំមិននឹកស្មានថាមន្រ្តីយោធាម្នាក់នេះថោកទាបដូច្នេះសោះ ហើយសង្ឃឹមថាច្បាប់និងរកយុត្តិធម៌ជូនខ្ញុំបាទដែលជាអានិកជន ហើយដាក់ទោសមន្រ្តីខិលខូចតាមផ្លូវច្បាប់ឲ្យខាងតែបានផងដែរ។
លោកលាន សុទ្ធីបានបន្តថា : កាលពីអំឡុងឆ្នាំ២០១២ខ្ញុំបាទឈ្មោះ លាន សុទ្ធី និងឈ្មោះ ផាន់ ចន្តា បានធ្វើពិធីភ្ជាប់ពាក្យនិងបានយល់ព្រមរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ដោយមានការអនុញ្ញាតពីក្រុមគ្រួសារទាំងសងខាង និងអាជ្ញាធរដឹងឮត្រឹមត្រូវ ក្រោយមកទៀតនៅក្នុងអំឡុងពេលរស់នៅជាមួយគ្នា យើងទាំងពីរនាក់ក៏មានកូនស្រីម្នាក់ជាចំណងដៃរផងដែរ។ កូនស្រីរបស់ខ្ញុំបាទនិងអតីតប្រពន្ធ មានឈ្មោះ លាន សុទ្ធីសារ៉ា កើតថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨»។

ក្រោយពីបានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធ គឺយើងខ្ញុំទាំងសងខាងពុំមានទ្រព្យបុគ្គលនោះទេ មានតែទ្រព្យរួមគ្នាមួយចំនួនប៉ុណ្ណោះ គឺខ្ញុំបាទបានយកប្រាក់ផ្ទាល់ខ្លួនដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍មកអោយឈ្មោះ ផាន់ ចិន្តា ដើម្បីទុកជាសម្បត្តិរួម ដោយបានទិញដីនិងផ្ទះជាច្រើនកន្លែង ប៉ុន្តែខ្ញុំបាទជាអតីតប្តីស្គាល់តែចំនួន០៣កន្លែងប៉ុណ្ណោះ គឺដីចំនួន០១កន្លែងទំហំ ៣៥៥ម៉ែត្រការ៉ែ ស្ថិតនៅភូមិអង់ សង្កាត់អូចារ ក្រុងបាត់ដំបង និងដីផ្ទះល្វែងចំនួន០២កន្លែង ដីផ្ទះល្វែងទី១ ទំហំ៧២ម៉ែត្រការ៉េ ស្ថិតនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ស្រុក បាត់ដំបង ខេត្តបាត់ដំបង  និងដីផ្ទះល្វែងទី២ ទំហំ៧២ម៉ែត្រការ៉ែ ស្ថិតនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្ថែមថា «ចាប់តាំងពីបានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធ ខ្ញុំបាទបានរៀបចំឯកសារការធានាយកអតីតប្រពន្ធ និងកូនស្រីខ្ញុំបាទ ដើម្បីទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្នា ប៉ុន្ដែពាក់កណ្តាលឆ្នាំ២០២១សម្ព័ន្ធភាពប្តីប្រពន្ធរបស់ខ្ញុំបាទ មានភាពប្រេះឆារ ដោយសារតែមានបុគ្គលទី៣មានឈ្មោះ សេង គិរី ជាមន្ដ្រីយោធាសក្តិ៥ បានបំពានច្បាប់ដោយបានលួចសាហាយស្មន់ជាមួយប្រពន្ធខ្ញុំបាទ និងបានផ្ញើររូបភាពរួមភេទជាមួយគ្នាឲ្យខ្ញុំបាទមើលដើម្បីបញ្ឈឺចិត្តខ្ញុំបាទនិងសារគំរាមផ្សេងៗទៀតផងដែរ។ ព្រោះតែទ្រព្យសម្បត្តិរបស់ប្ដីប្រពន្ធខ្ញុំមានច្រើន ទើបបុគ្គលម្នាក់នេះ បានបំបែកបំបាក់ក្រុមគ្រួសារខ្ញុំបាទ ហើយបានគំរាមកំហែងមើលងាយខ្ញុំបាទដែលជាប្ដីយ៉ាងចាស់ដៃរទៀតផង ព្រោះតែគេអាងអំណាចជាមន្ដ្រីយោធាសក្ដិ៥ផង ទើបគេហ៊ានបំពានច្បាប់បែបនេះ»។

លោក លាន សុទ្ធី លើកឡើងទៀតថា «ក្រោយពីអតីតប្រពន្ធរបស់ខ្ញុំបានផិតក្បត់តាមការលួងលោម ដោយសម្ដីផ្អែមល្ហែមរបស់យោធាឈ្មោះ សេង គិរី នេះ ធ្វើឲ្យអតីតប្រពន្ធចេះតែមានរឿងរកាំរកូសចិត្តជាមួយខ្ញុំបាទ រហូតមានថ្ងៃមួយអតីតប្រពន្ធខ្ញុំបានផ្ញើរឯកសារស្នើសុំលែងលះ ដែលសរសេរដោយដៃរបស់នាងផ្ទាល់ មកកាន់ខ្ញុំបាទឲ្យរៀបចំក៏ដូចជាការយល់ព្រមតាមការសរសេរស្នើរសុំរបស់នាង ទោះបីជាខ្ញុំបាទនិយាយបែបណាក៏គាត់មិនបញ្ឈប់គំនិតចង់បែកគ្នាជាមួយខ្ញុំបាទដែរ»។

គួរបញ្ជាក់ផងដែរថា លោក លាន សុទ្ធី និង អតីតភរិយា បានព្រមព្រៀងលែងលះគ្នា ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយបានឯកភាពគ្នា លែងលះផ្តាច់សង្វាស់ឈប់រួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធ តទៅទៀត។ ក្រោយមកទៀតអ្នកទាំងពីរបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីបែងចែកទ្រព្យសម្បត្តិ និងកូនស្រី ពេលនោះសាលាដំបូងខេត្តបាត់ដំបង បានធ្វើការជំនុំជំរះកាត់ក្តីឲ្យលោក លាន សុទ្ធី ដែលជាដើមបណ្តឹងឈ្នះក្តីនេះ ដោយខាងតុលាការបានបែងចែកទ្រព្យសម្បត្តិទាំងបីកន្លែងខាងលើ ដោយចែកទ្រព្យទាំងនេះស្មើរគ្នា ពោលគឺចែកជាពីរចំណែក ដោយឡែកកូនស្រីរបស់លោក ត្រូវបានតុលាការកាត់ក្តីឲ្យមកលោក ដែលជាប្តីជាអ្នកមើលថែរទទួលខុសត្រូវ (កូនត្រូវបានមកខាងលោក លាន សុទ្ធី) បើទោះជាតុលាការកាត់ឲ្យលោកបានឈ្នះរឿងក្តីនេះយ៉ាងណាក៏ដោយ ក៏ភាគីខាងអតីតប្រពន្ធ នូវតែមិនសុខចិត្តនិងមិនព្រមតាមការសម្រេចរបស់តុលាការដំបូងខេត្តបាត់ដំបងឡើយ ហើយក៏បញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរខេត្តបាត់ដំបងបន្តទៀត។

ពាក់ព័ន្ធករណីខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក សេង គិរី មន្ត្រីយោធាសក្តិ៥ និងអ្នកនាង ផាន់ ចិន្តា បាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណា អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមលេខ៖ 097 22 41 531។

អ្នកតាមដានរឿងនេះ រួមជាមួយនិងអ្នកសារព័ត៌មានជាច្រើនអង្គភាព ចាំមើលថា តើសាលាឧទ្ធរខេត្តបាត់ដំបងនិងដោះស្រាយបែបណា ខណៈសាលាដំបូងខេត្តបាត់ដំបងកាត់ក្តីឲ្យទៅលោក លាន សុទ្ធី ឈ្នះក្នុងរឿងក្តីខាងលើនេះ៕ ដោយ៖ BMK Hot News ..

Previous Post Next Post