(ភ្នំពេញ)៖ នៅទីបំផុតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងលោក ភូ លិ ពីអភិបាលរងខេត្តកែប!។
នេះបើយោងតាម អនុក្រឹត្យរបស់សម្ដេចតេជោ នៅថ្ងៃទី៣១.១២.២០២២។
ការដកមុខតំណែងលោក ភូ លិ នៅពេលនេះ បន្ទាប់ពីផ្ទុះរឿងនិងល្បីថាៈលោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាថើបប្រពន្ធគេ និងទាញកែវស្រាគប់ស្ត្រីម្នាក់ទៀតដេរ១៦ថ្នេរ។
ហេតុការណ៍ហិង្សាកណ្ដាលហ្វូងមនុស្សនេះ បានកើតឡើង នៅក្នុង«អាហារដ្ឋានសម្រស់កោះទន្សាយ»ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីយប់ទី២៩.១២.២០២២ ក្នុងពិធីជប់លៀងឡើងដំណែងលោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី! ។
ស្ត្រីរងគ្រោះក្នុងរឿងរ៉ាវមួយនេះឈ្មោះ ខូវ ហ៊ុយឡាំង បានរង(របួសធ្ងន់)បែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ។
បច្ចុប្បន្នៈ នាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលរងការបៀតបៀនឈ្មោះ ទ.ម.រ.(មិនមានរបួសទេ)។
រីឯជនដៃដល់ដែលអុកឡុកប្រើអំពើហិង្សាផ្អើលកម្មវិធីជប់លៀងនោះ ត្រូវបានគេស្គាល់ថាៈ ជាលោក ភូ លិ អភិបាលរងខេត្តកែប!។
ដោយនៅមុនពេលកើតហេតុ ជនដៃដល់ ក៏ដូចភ្ញៀវជាច្រើននាក់ទៀត បានទៅចូលរួមកម្មវិធីជប់លៀងត្រង់ចំណុចខាងលើ ក្នុងនោះក៏មានជនរងគ្រោះទាំង២នាក់ អញ្ជើញទៅចូលរួមផងដែរ!។
ទន្ទឹមនិងនោះ ជនរងគ្រោះ និងបងប្អូន បានអង្គុយហូបអាហាររួមតុ.ជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែប។
លុះមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុ.ផ្សេង បានដើរមកតុ.របស់ជនរងគ្រោះ ។
ក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ដោយទង្គិចកែវស្រា និងបានឱនថើបក្បាលឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល)ក្នុងបំណងបៀតបៀន.!។
ភ្លាមៗនោះឈ្មោះ ទ.ម.រ បាននិយាយថាៈ លោកធ្វើចឹងមិនសមទេ..! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹមត្រូវទេ…!!។
ខណៈនោះលោក ភូ លិ ក៏បានដើរចេញទៅអង្គុយផឹកស្រានៅតុ.របស់ខ្លួនវិញ!។
មិនបានប៉ុន្មាននាទីផងៈ ស្រាប់តែលោក ភូ លិ ដើរចេញពីតុ.របស់ខ្លួន ដោយត្រលប់មកតុ.ជនរងគ្រោះម្ដងទៀត ។
ព្រោះឃើញសភាពមិនស្រួលបែបនោះ ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ។
បានក្រោកដើរចេញពីតុ.អាហារបម្រុងត្រលប់ទៅផ្ទះវិញ ។
ស្រាប់តែលោក ភូ លិ ហាក់ខឹងច្រឡោតតោតតូង! យកកែវស្រា គប់មកលើឈ្មោះ ខូវ ហ៊ុយឡាំង ចំផ្ទៃមុខយ៉ាងពេញទំហឹង។
បណ្ដាលឱ្យបែកក្បាល ហូរឈាមស្រោចពេញខ្លួន ផ្អើលឆោឡោភ្ញៀវក្នុងកម្មវិធី។
ក្នុងនោះ ក្រុមគ្រួសារបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ដេរចំនួន ១៦ថ្នេរ..!។
សេចក្ដីរាយការណ៍ បានឱ្យដឹងថាៈ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច នៅកន្លែង មិនបានឃាត់ខ្លួន លោក ភូ លិ អភិបាលរងខេត្តកែប នោះឡើយ។
លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប បានថ្លែងប្រាប់កាលពីរសៀលថ្ងៃទី៣០.១២.២០២២ថាៈ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ពោលគឺពេលនេះ សមត្ថកិច្ច របស់លោក កំពុងធ្វើនីតិវិធីដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
ករណីហិង្សា និងបៀតបៀនលើស្ត្រីជាប្រពន្ធគេ ពីសំណាក់អ្នកមានអំណាចនៅពេលនេះ!។
ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ដល់ជនរងគ្រោះ និងធ្វើការស្រាវជ្រាវដើម្បីចាត់វិធានការវះកាត់ សាច់ស្អុយចេញ ជៀសវាងទុកនាំ ក្លាយជាដំបៅមហារីកទៅថ្ងៃក្រោយ។
ទោះជាយ៉ាងណាក្ដី ក្រោយល្បីល្បាញនូវទង្វើគ្មានសីធម៌មួយនេះ សម្ដេចតេជោៈ ហ៊ុន សែន បានសម្រេចបញ្ចប់តួនាទីលោក ភូ លិ ភ្លាមៗផងដែរ៕