(បន្ទាយមានជ័យ) ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្លែងថា ដើម្បីទទួលបានឱកាសការងារល្អ ក្មួយៗត្រូវមានជំនាញយ៉ាងតិច ៤ ។
ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងពិធីបិទកម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នាសាកលវិទ្យាល័យជាតិមានជ័យ ។
ជំនាញទាំងបួន ដែលឯកឧត្តម ស សុខា ថ្លែងទៅកាន់អង្គពិធីទាំងមូល ពិសេសក្មួយៗសិស្ស និស្សិត និងបេក្ខជន បេក្ខនារី ទាំងអ្នកទទួលបានជ័យលាភី និងអ្នកមិនទទួលបានជ័យលាភីក្នុងកម្មវិធី វោហារឆ្នើម បន្ទាយមានជ័យ នាឱកាសនោះរួមមាន ៖ ទី១. គឺជំនាញដែលក្មួយៗរៀននៅថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត) ទី២. ជំនាញភាសាបរទេស ទី៣. ជំនាញកុំព្យូទ័រ (បច្ចេកវិទ្យា) និងទី៤. ជំនាញទំនាក់ទំនង។
កម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” បានបិទបញ្ចប់ទៅក្រោមបរិយាកាសយ៉ាងអធិកអធម និងដោយមានវត្តមានលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំង មន្ទីរ អង្គភាពជុំវិញខេត្ត ភ្ញៀវកិត្តិយស ក្រុមហ៊ុនដៃគូសហការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បេក្ខជន បេក្ខនារី ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ជូនថា កម្មវិធីវោហារឆ្នើម បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការឧបត្ថម្ភគាំទ្រដោយឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងបានធ្វើឡើង ចំនួន ២លើក រួចមកហើយ គឺ ទី១. នៅខេត្តព្រៃវែង កាលពីឆ្នាំ២០១៩ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ១៣៧នាក់ និងទី២. នៅខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ២០៤នាក់ ។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ ជាលើកទី៣ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រកួតប្រជែង ចំនួន ៣៨៨នាក់៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124031_159-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124031_389-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124134_899-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124120_667-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124121_223-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124121_076-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124121_325-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124121_546-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124120_664-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124120_977-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124121_424-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124121_098-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124120_714-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124058_737-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124058_747-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124058_523-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124058_920-1024x682.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/IMG_20221112_124050_787-1024x682.jpg)