គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

រដ្ឋបាលខណ្ឌជ្រោយចង្វារសហការជាមួយក្រុមហ៊ុន OCIC ចុះបាញ់ទឹកលាងសម្អាតផ្លូវជាតិលេខ៦ចាប់ពីស្ពានលេខ៧រហូតដល់ស្ពានទី១២ …

(ភ្នំពេញ ) : បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុកអំពីការប្រឡាក់ផ្លូវរួចមក​ លោក​ លីម​ សុភា​ អភិបាល​ នៃ​គណៈអភិបាលខណ្ឌជ្រោយចង្វារ​ បានបញ្ជាឱ្យលោក​ សែម​ ដារិន្ទ​ លោក​ ឃន​ សុជាតិ​ លោក​ ផៃ​ សុវុឌ្ឍវឌ្ឍនៈ​ អភិបាលរងខណ្ឌដឹកនាំក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ​ជ្រោយចង្វារ​ សហការជាមួយក្រុមហ៊ុនOCIC​ ចុះបាញ់លាងសម្អាតផ្លូវជាតិលេខ៦​ ចាប់ពីចំណុចគល់ស្ពានទី៧រហូតដល់ស្ពានទី១២​ ក្នុងភូមិសាស្ត្រសង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។​

គួរបញ្ជាក់ផងដែរថា​ បច្ចុប្បន្នខណ្ឌជ្រោយចង្វារបាននិងកំពុងមានការអភិវឌ្ឍ​ និងរីកចម្រេីនខ្លាំង​ ជាពិសេសវិស័យអចលនទ្រព្យផ្នែកសំណង់បុរី​ អគារខ្ពស់ៗ​ ។ល។ ជាមួយគ្នានេះភូមិសាស្ត្រខណ្ឌជ្រោយចង្វារក៏ជាតំបន់ទំនាបផងដែរ​ ដែលតម្រូវឱ្យមានការបូមខ្សាច់​ ដឹកខ្សាច់​ ដឹកដី​ ដេីម្បីចាក់បំពេញតំបន់ទំនាបទាំងនោះ​ ទេីបអាចធ្វេីការសាងសង់​ ឬអភិវឌ្ឍន៍បាន។

បេីទោះបីមានតម្រូវការខ្សាច់និងដីសម្រាប់ចាក់បំពេញការដ្ឋានក៏ដោយ​ ក៏រដ្ឋបាលខណ្ឌមិនបណ្តោយឱ្យមានការដឹកដី​ ដឹកខ្សាច់យ៉ាងអនាធិបតេយ្យ​ មិនគោរពតាមគោលការណ៍ដែលមានចែងនៅក្នុងលិខិតអនុញ្ញាតឡេីយ​ ដូចនេះម្ចាស់អាជីវកម្មដេប៉ូខ្សាច់ទាំងអស់ត្រូវចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់​ ស្របតាមខ្លឹមសារនៃលិខិតអនុញ្ញាត​ និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋបាលខណ្ឌជ្រោយចង្វារ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ​ និងធ្វេីចរាចរឆ្លងកាត់ផ្លូវជាតិ៦ចំណុចខាងលេី សូមមេត្តាយោគយល់អាធ្យាស្រ័យចំពោះការរំខានក្នុងការធ្វេីដំណេីរ៕

Previous Post Next Post