(កណ្តាល) ៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នារសៀល ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យបុគ្គលិកខេត្ត លោកអធិការនគរបាលក្រុង/ស្រុកទាំង១១, លោកមេបញ្ជាការ-មេបញ្ជាការរង និងមន្ត្រីនគរបាលវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ យ៉ាងច្រើនកុះករ ។
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549409849-1024x582.jpg)
មន្ត្រីនគរបាល ដែលទទួលបានជ័លាភី នឹងត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាពេលនេះមានចំនួន៥៥រូប ក្នុងនោះត្រូវបានតែងតាំងមុខតំណែងជានាយផ្នែកចំនួន០៣រូប, នាយរងផ្នែក០៤រូប, នាយប៉ុស្តិ៍០១រូប និងនាយរងប៉ុស្តិ៍០៤រូប ។ បំពាក់ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក៤១រូប និងថ្នាក់អនុសេនីយ៍ទោ០២រូបផងដែរ៕
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549407261-1024x614.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549404602-1024x616.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549419894-1024x606.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549422364-1024x605.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549427943-1024x531.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549425044-1024x618.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549417104-1024x625.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549414763-1024x611.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1662549431226-1024x602.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/Polish_20220907_182351703-1024x768.jpg)