គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

បុរសដែលដកកាំភ្លើងបាញ់មេឃបង្ករការភ្ញាក់ផ្អើលត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅស្រុកអង្គស្នួល ..

(ភ្នំពេញ) ៖ បុរសម្នាក់ដែលជិះម៉ូតូ ADV បានដកកាំភ្លើងបាញ់ទៅលើមេឃនោះ ត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ក្រោយចាប់ខ្លួនជនសង្ស័យកំពុងសួរនាំនៅអធិការស្រុក ហើយជនសង្ស័យរូបនេះមានកាតសារព័ត៌មាន១សន្លឹកទៀតផង។

សូមបញ្ជាក់ថា : មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងទៅឈប់នៅជិតគោលដៅសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រួចដកកាំភ្លើងខ្លីបាញ់ទៅលើមេឃមួយគ្រាប់ ក៏ជិះម៉ូតូគេចខ្លួនបាត់ដោយមិនដឹងមូលហេតុ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងទៀតថា : នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យរូបនេះស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាក ADV ពណ៌ស មិនចាំស្លាកលេខ ទៅឈប់នៅគោលដៅរបស់គាត់ ដោយបានលើកដៃសំពះ ហើយភ្លាមនោះក៏ដកកាំភ្លើខ្លីពីក្នុងកាបូបស្ពាយបាញ់ទៅលើមេឃមួយគ្រាប់ រួចជិះម៉ូតូគេចខ្លួនបាត់ដោយមិនដឹងពីមូលហេតុ។ បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅកម្លាំងគ្រប់បណ្តាគោលដៅចាំស្ទាក់ និងត្រួតពិនិត្យជនសង្ស័យផងដែរ ៕

Previous Post Next Post