គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពិតជាមិនធម្មតាមែន ! កីឡាការនី កាំង មុយនីនទទួលបានជ័យលាភីមេដាយ២គ្រឿងជូនជាតិក្នុងការប្រកួតនៅប្រទេសថៃ ...

អបអរសាទរ  កីឡាការិនី  កាំង  មុយនីន  ទទួល បានជ័យលាភី មេដាយ ២គ្រឿង មាស  ១គ្រឿង លើ ប្រភេទ វិញ្ញាសា  Women 400m Bifins និង សំរឹទ្ធ ១គ្រឿង លើ ប្រភេទ វិញ្ញាសា  Women 50m Bifins ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022  នៅព្រះរាជាណាចក្រថៃ។

សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ 

រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនី កាំង  មុយនីន  របស់កម្ពុជាយើងទទួលបានមានចំនួន ០៤គ្រឿង រួមមាន   មេដាយមាស ៣គ្រឿង  និងមេដាយ សំរឹទ្ធ  ១គ្រឿង ក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022  នៅព្រះរាជាណាចក្រថៃ៕

Previous Post Next Post