(ភ្នំពេញ)៖ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ “ម៉ាណា ប្រទេពស៊ីន” ហើយបានដាក់ Intro ថា មានទទួលកម្មង់សម្លាប់មនុស្ស the wing of a devil។ ជនសង្ស័យរូបនេះក៏បានបង្ហោះខ្លឹមសារថា បាញ់លេងសោះងាប់មែនទែន និងបានបង្ហោះលក់ប៊ិចកាំភ្លើង ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
![](http://www.bmk-hotnews.com/wp-content/uploads/1660999369952-1024x768.jpg)
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1660999231598-768x1024.jpg)
លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ សុម៉ាណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ កម្លាំងសមត្ថកិច្ចបានរៀបចំកសាងសំណុំឯកសារនីតិវិធី ហើយត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន៕
![](http://www.bmk-hotnews.com/wp-content/uploads/FB_IMG_1660999226120-768x1024.jpg)
![](http://www.bmk-hotnews.com/wp-content/uploads/Polish_20220820_194530803-1024x768.jpg)