គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឈាមស្រែកស្បែកហៅ ! នៅទីបំផុតខ្មាន់កាំភ្លើងដែលជាអង្គរក្សដៃឆៅ ចិត្តឥតមេត្តាបាញ់ប្រហារអ្នកធ្វើការជាមួយគ្នាត្រូវចាប់ខ្លួនបានហើយ នៅពេលដែលជននេះចូលទៅញុាំគុយទាវក្នុងហាង១កន្លែង...

( ភ្នំពេញ ) ៖ ផ្ទុះអាវុធចំនួន១០គ្រាប់ ក្នុងផ្ទះវីឡា មួយកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា : ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ មុខរបរបើករថយន្តឲ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចំណែកខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា : មានឈ្មោះអ៊ូ សុភី ជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុខាងលើ បើតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា : បុរសទាំង២នាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់ យកតែម្ដងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅតូបយាម អង្គុយលើកៅអី ។

ភ្លាមៗនោះបុរសដៃដល់ ធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនចេញតែម្ដង ប្រភពពីពលរដ្ឋបានប្រាប់ឱ្យដឹងថា គាត់លឺសូរសំឡេងផ្ទុះអាវុធចំនួន៧គ្រាប់ មួយសន្ទុះក្រោយមកលឺសូរផ្ទុះអាវុធចំនួន៣គ្រាប់បន្ទាប់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការពិនិត្យនឹងកោសល្យវិច័យ រួចបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ។បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Previous Post Next Post