ស្រុកឈូក ៖ ជនសង្ស័យចំនួន ០៣នាក់ជាជនជាតិថៃ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក ធ្វើការឃាត់ខ្លួនក្រោយជួលរថយន្តជិះទៅខេត្ត ឆ្លៀតឳកាស់ម្ចាស់ចុះបត់ជើងតូចលួចបើករថយន្តរត់គេចខ្លួន។កាលពីរសៀល ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនរងគ្រោះឈ្មោះ ព្រឿង វុធ ភេទប្រុស អាយុ៤៤ រស់នៅភូមិ០១ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យទី ១.ឈ្មោះ KARATI YUSAENSUK ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ ។
ទី២.ឈ្មោះ SATIT PARUM ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។
ទី៣.ឈ្មោះ WAENPECH NATAPORN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិថៃ ។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនកើតហេតុជនសង្ស័យខាងលើបាជួលរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 2A-2789 ជិះចឹញពីស្រុកកោះធំដោយឆ្លងកាត់ចំណុចផ្លូវជាតិលេខ៣ ខណះមកដល់ចំណុចស្រុកត្រាំកក់ ខេត្តតាកែវ គាត់ជាម្ចាស់បានចុះបត់ជើងតូចឆ្លៀតឳកាស់ជនសង្ស័យបានលួចបើករថយន្តរត់គេចខ្លួនតែម្តងទើបគាត់សុំអោយសមត្ថកិច្ចតាមគោលដៅផ្លូវខាងលើជួយអោយអត្តរាគមន៍ឃាត់ខ្លួនក្រុមខាងលើ ។
បើតាមលោកវរៈសេនីយ៍ទោ ប៉ោ យ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកឈូក បានឲ្យដឹងថាក្រោយមានករណីខាងលើកើតឡើងលោកបានដឹកនាំកម្លាំងចុះអត្តរាគមពួនស្ទាក់ទើបឈានធ្វើការឃាត់ខ្លួន បានជនសង្ស័យខាងលើ រួមនិងវត្ថុតាងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ព្រះសីហនុ 2A-2789 ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ត្រូវបាន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឈូកប្រគល់ឲ្យទៅអធិការដ្ឋានគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕