គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ល្បែងតែងវិនាស ! ទីតាំងល្បែងជល់មាន់ចំនួន២ទីតាំងត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបនឹងឃាត់ខ្លួនអ្នកញៀនល្បែង០៨នាក់ផងដែរ ...

(ភ្នំពេញ) : នៅរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ភ្លាមៗ ខណៈពេលពួកគេកំពុងតែ ធ្វើសកម្មភាពប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់គ្នាដាក់លុយ ស្ថិតត្រង់ចំណុចទី១ភូមិត្រពាំងថ្លឹង២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងចំណុចទី២ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៨នាក់មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ ៤២ឆ្នាំ
២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ ៣៧ឆ្នាំ
៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ ២២ឆ្នាំ
៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ ៣៦ឆ្នាំ
៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ ៣៧ឆ្នាំ
៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ ៣៥ឆ្នាំ
៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ ៤៣ឆ្នាំ
៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ ៤៥ឆ្នាំ ។

ការចុះបង្ក្រាបជាក់ស្តែង ទីតាំងសង្វៀនជល់មាន់ នៅចំណុចខាងលើនេះ សមត្ថកិច្ចអាវុធហត្ថ ចាប់យកវត្ថុតាង មាន់ជល់បានចំនួន០៨ក្បាល ក្នុងនោះអាងាប់០៦ក្បាល និងវត្ថុតាងផ្សេងៗ មួយចំនួនទៀតផងដែរ ។ ជនសង្ស័យទាំង០៨នាក់បានឆ្លើយ សារភាពឲ្យដឹង ដូចៗគ្នាថា ពួកខ្លួន ពិតជាបានលួចលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ ពិតប្រាកដមែន៕

Previous Post Next Post