គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោក ប៊ុន ផេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានពាំនាំអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា ក្នុងកម្មវិធីសូត្រមន្ត និងសម្ពោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ...

(កណ្តាល) : នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល មន្ត្រីរដ្ឋបាលស្រុក ឃុំ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមក្នុងកម្មវិធីសូត្រមន្ត និងសម្ភោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ឆ្លៀតក្នុងឱកាសនោះគណៈអធិបតីក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ ។ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក៏បាននាំយកអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា នាយកក្រុមហ៊ុន មហារដ្ឋា ត្រេឌីង យកមកចែកជូនរួមមាន :
មន្ត្រីសាលាស្រុកចំនួន ៥៩ នាក់ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងសារុងមួយ ក្រុមប្រឹក្សាឃុំចំនួន០៧ នាក់ក្នុងម្នាក់បានថវិកា ៤ម៉ឺនរៀល
លោកគ្រូអ្នកគ្រូចំនួន ៤៩ នាក់ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល និងសារុង ១ យុវជនសសយក ១៥នាក់កាកបាទក្រហម១៥ នាក់កាយរិទ្ធ២០ នាក់ ប្រជាការពារ នាយប៉ុស្តិ៍នគរបាលឃុំ២៣នាក់ ប្រជាពលរដ្ឋ ២៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលនិងសារុង១
_សិស្សានុសិស្សចំនួន ៣០០នាក់ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើមជ័រលុប១ ខ្មៅដៃ១ដើម និងថវិកាចំនួន៥ ពាន់រៀល៕

Previous Post Next Post