គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរបាលស្រុក​កោះធំ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាចោរឆក់ឲ្យខាងតែបាន...

កណ្តាល៖ ក្រោយប្រជាពលរដ្ឋបានផ្ដល់ដំណឹងជូនលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ថា នៅក្នុងភូមិព្រែកបិ​ ឃុំកោះធំ​ខ​ ស្រុកកោះធំ​ មានសកម្មភាព​ចោរឆក់យកទូរស័ព្ទដៃ​ បីទៅបួនករណីមកហេីយ​ដោយប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំកោះធំខ​ មិនបានទប់ស្កាត់​ និងបង្ក្រាបទាន់ពេលវេលាឡេីយ។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរបាលស្រុក​កោះធំ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាខាងលើ។ បន្ទាប់មកលោកអធិការ បានបញ្ជាឲ្យផ្នែកជំនាញ​ និងប៉ុស្ត៍​ពាក់ព័ន្ធ​ ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ ច្បាមមុខសញ្ញាលួចឆក់ផ្សេងៗដេីម្បីមានវិធានការបង្ក្រាបឲ្យទាន់ពេល។

ជាលទ្ធផល​៖​ នៅថ្ងៃទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង​១៥​ និង​៣០នាទី​ កម្លាំងនគរបាលផ្នែកយុត្តិធម៌​ សហការជាមួយ​កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាលកោះធំ (ខ)​ បានបង្ក្រាបចាប់បានជនសង្ស័យ០១នាក់​ ដែលបានឆក់យកទូរស័ព្ទដៃ​ ពីជនរងគ្រោះបានសម្រេច។ ជនសង្ស័យឈ្មោះ​ ឈុត​ មុន្នី​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់នៅភូមិកូនជ្រែ​ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល​ មុខរបរ​មិនពិតប្រាកពិតជាបានធ្វើសកម្មភាពលួចឆក់ទូរស័ព្ទដៃកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២​ វេលាម៉ោង​ ១៥:៣០នាទនៅចំណុចភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាលពីជនរងគ្រោះ​ឈ្មោះ​ ដំ​ ស្រីនាថ ភេទស្រី​ អាយុ២៥ឆ្នាំ​ រស់នៅភូមិជ្រុងរមាស​ ឃុំកំពង់កុង​ ស្រុកកោះធំ​ ខេត្តកណ្ដាលពិតប្រាកដមែន។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន​៖ ម៉ូតូ​០១គ្រឿង​ ម៉ាក​ Honda C125​​ ស៊េរីឆ្នាំ២០១៨​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្ដាល​ 1X-2898 និងទូរស័ព្ទដៃ​ ម៉ាក​ Vivo19​ ពពណ៌បៃតងខ្ចី០១គ្រឿងដោយបានប្រគល់ជូនជនរងគ្រោះ។

​បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង​ បញ្ជូន​ខ្លួន​ជនសង្ស័យ​ និងវត្ថុតាង​ ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី៕

Previous Post Next Post