គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចុម ចុម ! បើកល្បែងស៊ីសង ជល់មាន់ តាមទូរទស្សន៍ ក្បែរផ្ទះចៅសង្កាត់ពងទឹក កើបលុយវាល់លាន ក្នុងមួយថ្ងៃៗ ...

ភ្នំពេញ ៖ ដូចពាក្យចាស់ថាមែន ត្រីងៀតឆ្លៀតពង ខណៈ អាជ្ញាធរ និងសមត្ថកិច្ច កំពុងរវល់រឿង ឃោស នា បោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ ស្រាប់តែ ម្ចាស់ហាង កាហ្វេ ឈ្មោះ ចាន់ ដែល មាន ទីតាំងស្ថិតនៅ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលួចបើកអោយលេង ល្បែង ស៊ីសង ជល់មាន់ តាម ទូរទស្សន៍ ពង្វក់ អ្នកភូមិ ភ្លេចបាយភ្លេចទឹក ភ្នាល់ចាក់លុយរាប់សិបលាន ក្នុង មួយថ្ងៃៗ ដោយសង្ស័យថា អាងនៅក្បែរផ្ទះ លោក ហាក់ គួយ ចៅសង្កាត់ពងទឹក ទេដឹង? យោងតាម ប្រភពច្បាស់ការណ៍មួយឲ្យដឹងថា ចំពោះល្បែងស៊ីសង ប្រភេទ ជល់មាន់ តាម ទូរទស្សន៍ នេះ មិនមែន មានតែនៅកន្លែងហាង កាហ្វេ ម្ចាស់ ឈ្មោះ ចាន់ នេះតែមួយទេ នៅមានមួយទីតាំងទៀត គឺនៅ ក្បែរនោះដែរ ដោយបងប្អូន លោក ហាក់ គួយ ចៅសង្កាត់ពងទឹកជា អ្នកបើកតែម្ដង ។
ពលរដ្ឋ ដែលរស់ នៅទីនោះ ដាក់ការសង្ស័យថា ប្រហែល លោក ហាក់ គួយ ចៅសង្កាត់ពងទឹក ត្រូវសន្ដំ គេដែរហើយមើលលទៅ បានជាមើលមិនឃើញ កន្លែងគេបើក ល្បែងស៊ីសង នៅក្បែរផ្ទះលោក ហើយមហាជនឆ្ងល់ថា ហេតុអ្វី សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានទៅក្បែរ ?
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និង លោកវរសេនីយឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ គួរមានវិធានការចំពោះទីតាំងល្បែងស៊ីសង ខាងលើនេះផង។

សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាព ល្បែងស៊ីសងគ្រប់ ប្រភេទខុសច្បាប់។
ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ទាំង៧ ចំណុច ដែលបានដាក់ចេញ។

ជុំវិញការលើកឡើងរបស់ពលរដ្ឋ ទាក់ទងនឹងល្បែងស៊ីសង ខាងលើ អង្គភាពសារព័ត៌មានយើង នឹងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការបំភ្លឺ ពី សមត្ថកិច្ច អាជ្ញាធរ ឬ សាម៉ីភាគី ពាក់ព័ន្ធទាំងអស់។

Previous Post Next Post