( កណ្តាល ) : ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាទៅមើលដើមឈើទាលដ៏ធំសម្បើមមួយដើម ដែលផុសចេញពីបាតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលដើមឈើទាលនេះត្រូវបានអ្នកភូមិអះអាងថា «ជាប់ពាក់ព័ន្ធនឹងឈ្មោះភូមិឈើទាលនេះតែម្តង»។
ខណៈនេះ អាជ្ញាធរកំពុងយករថយន្តស្ទូច មកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះ ស្ទូចឈើនោះឡើងគោកមិនបានឡើយ។
ចំណែកទិដ្ឋភាពនៅកន្លែងនោះ មានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរួម ព្រមទាំងមានថ្ងៃបាំងឆ័ត្រផងដែរ។