គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាល​ សាខាគណបក្ស​ អនុសាខាគណបក្ស​ ប្រធានក្រុមគណបក្ស​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ សរុបចំនួន​ ១៣៨៥រូប​ ។

(ភ្នំពេញ) : នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២២​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីសំណេះសំណាល​ សាខាគណបក្ស​ អនុសាខាគណបក្ស​ ប្រធានក្រុមគណបក្ស​ សង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ សរុវ​បចំនួន​ ១៣៨៥រូប​ ។ ក្នុងពិធីសំណេះសំណាលនោះដែរ​ ក៏មានការចូលរួមពីលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១​ ប្រធាន​ អនុប្រធានគណបក្សសង្កាត់បឹងទំពុន១​ និងប្រធានក្រុមការងារចុះជួយភូមិទាំង១១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ។

ជាកិច្ចចាប់ផ្តេីមលោកប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១​ បានឡេីងអានរបាយការណ៍​ ស្តីពីលទ្ធផលដែលគណបក្សសង្កាត់បានសម្រេចកិច្ចការជាច្រេីនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដូចជាការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ ប្រព័ន្ធលូ​ បំពាក់ភ្លេីងបំភ្លឺផ្លូវ​ គិតគូរ​ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានស្ថានភាពទីទាល់ក្រខ្វះខាតផ្នែកជីវភាព​ ។ ល។

ជាកិច្ចបន្ទាប់ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១​ បានមានមតិសំណេះសំណាលជាមួយក្រុមការងារទាំងអស់​ ដោយឯកឧត្តម​ បាននាំយកការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់​ ជាពិសេសប្រធានគណបក្សកម្ពុជា​ ដឹកនាំដោយសម្តេចតេជោ​ ដែលបានលះបង់​ ខិតខំ​ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព​ និងការអភិវឌ្ឈន៍​ រីកចម្រេីនដូចសព្វថ្ងៃនេះ​ ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ តែងតែធ្វេីអ្វីៗដេីម្បីប្រជាជន​ និងគិតគូរអំពីសុខទុក្ខរបស់ប្រជាជន​ជានិច្ច​ ៕

Previous Post Next Post