គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ម្ចាស់សង្វៀនជល់មាន់ ប៉ះម្ចាស់សង្វៀនជល់មាន់ ផ្អើលកាស៊ីណូ កាឡាក់ស៊ី អ្នកឈ្នះជាប់ខ្នោះ អ្នកចាញ់អោយសារព័ត៌មានផ្សាយឆាប់ល្បីម្តងទៀត...

កណ្តាល៖ ករណីហិង្សាមួយបានកើតឡើង បង្ករអោយមានការភ្ញាក់ផ្អើល ខណះអ្នកមើលការខុស ត្រូវ ម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ វៃគ្នាជាមួយ ម្ចាស់សង្វៀនជល់មាន់ ស្រុកស្អាងក្នុងកាស៊ីណូ កាឡាក់ស៊ី បណ្តាលអោយអ្នករងរបួសពីនាក់ ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកកោះធំ ធ្វើការឃាត់ខ្លួន ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២២​ វេលាម៉ោង​ ១៧និង៤០នាទី នៅចំណុចកាស៉ីណូ​ កាឡាក់ស៉ី​ ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។

ជនរងគ្រោះ​ទី១ឈ្មោះ​ ស្រៀ​ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល​ មុខរបរ​ បុគ្គលិកកាស៉ីណូ ទី២ឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិលេខ១​ សង្កាត់ស្វាយរលំ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ មុខរបរ​ មន្ដ្រីចូលនិវត្តន៍​ ។

ជនសង្ស័យ​​មានឈ្មោះ​ ង្វៀង​ ប៊ិន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជនជាតិវៀតណាម​ រស់នៅភូមិឃុំកេីតហេតុ​ មុខរបរ​ បុគ្គលិកកាស៉ីណូ​ ។

បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ​ និងជនរងគ្រោះ(ស្រៀ​ ហុង)​ បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន​ ១,០០០,០០០៛​ ពួកគេជជែកគ្នាយ៉ាងខ្លាំង​ ឈានដល់ការប្រេីហិង្សាដាក់គ្នា​ ដោយជនសង្ស័យ​ និងបក្ខពួក​ប្រហែល​ ៧-៨នាក់​ បាននាំគ្នាទៅវាយ​ លេីជនរងគ្រោះទាំងពីរ​នាក់​ ពេលនោះបក្ខពួកខាងលេីបានវាយទៅលេីឈ្មោះ​ ម៉ុន​ វណ្ណា​ ជាច្រេីនដៃ​ថែមទៀតផង​ ចំណែកឈ្មោះ​ ស្រៀ​ ហុង​ គេចខ្លួនរួច​។ ភ្លាមនោះឈ្មោះ​ ង្វៀង​ ប៊ិន​ បានគប់ទូរស័ព្ទដៃ​ ម៉ាក​ Oppo​ មិនចាំស៊េរី​ ពណ៌ស-ខ្មៅ​ ទៅលេីឈ្មោះ​ ស្រៀ​ ហុង​ ត្រូវចំស្មាខាងស្ដាំ​ និងបានប្រេីពាក្យសំដីគំរាមកំហែងថា​ អញមេនៅជ្រៃធំ​ “អ្ហែង(ស្រៀ​ ហុង)​ មេនៅស្រុកស្អាង​ កុំចង់ខ្លាំងជាមួយអញ​ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រ​មទាំងជេរប្រមាថជាច្រេីនទៀត។

ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ​ តែម្ដង​ បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង​ កម្លាំងជំនាញស្រុកកោះធំ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។

Previous Post Next Post