គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត​..

ភ្នំពេញ : បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “ដំណឹងល្អ! ចាក់ភ្នាល់ ជល់មាន់ តាមអនឡា​ន មានចាប់រង្វាន់ រៀងរាល់ដើមខែ នៅឯខណ្ឌដង្កោ” ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចុះត្រួតពិនិត្យករណីនេះ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់ដង្កោ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ណេត វីអេ ២៨៨៨ តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផលពុំឃើញមានការបើកចាក់ភ្នាល់ជល់មាន់ តាមអនឡាញដូចការចុះផ្សាយរបស់សាព័ត៌មានមួយចំនួននោះទេ ហើយអាជីវកម្មណេតខាងលើក៏មានលិខិតអនុញ្ញាតពីក្រសួងព័ត៌មានត្រឹមត្រូវ។ ចំណែកឯហឹបឆ្នោតនោះគឺម្ចាស់អាជីវកម្មបានដាក់ឲ្យអតិថិជនដែលមកលេង ធ្វើការចាប់រង្វាន់រៀងរាល់ដើមខែម្តង។

បន្ទាប់ពីការចុះដល់ទីតាំង​ដើម្បីធ្វើការត្រួតពិនិត្យរួច កម្លាំងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង មិនឲ្យមានបើកលេងល្បែងស៊ីសងក្នុងទីតាំងនេះ បើសិនក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមកិច្ចសន្យា កម្លាំងនិងធ្វើការបង្រ្កាប និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Previous Post Next Post