គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ប្រាប់ហើយប្រាប់ទៀតថាកុំឲ្យលើកដាច់ពេកមេ ឥឡូវចប់បាត់បើករថយន្តបុកជញ្ជាំងលឺសូរដូចគ្រាប់បែក ...

(ភ្នំពេញ ) : បុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជានាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ចេញពីផឹកស៊ីវិញស្រវឹងជោគជាំបានបេីករថយន្តឡង់គ្រីស័រ LAND CRUISER ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ “កម្ពុជា 3456.MSK” ទាំងធ្លាក់ភ្នែករេចង្កូតជ្រុលទៅបុកនិងរបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ករណីនេះបានកើតឡើង ត្រង់ចំនុចផ្លូវ១៨៣ កែងផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្រោយកើតហេតុគេឃើញសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុភ្លាមៗ និងបានជួយគ្រាបុរសស្រវឹងជោគជាំដែលជាមន្ត្រីនគបាលចរាចរណ៍ផងនោះ ដាក់ក្នុងរថយន្តយ៉ាងត្រដាបត្រដួសជាទីបំផុត .. នេះជាព័ត៌មានបឋមតែប៉ុណ្ណោះចំពោះព័ត៌មានលម្អិតអង្គភាពយើងខ្ញុំហ្នឹងផ្សាយជូននាពេលក្រោយ ..។

Previous Post Next Post