គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ស្នងការនគបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ដឹកនាំមន្ត្រីក្រោមឱវាទគោរព​វិញ្ញាណក្ខន្ធសព លោករឹម សុផាន់ណា ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន...

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែ​មេសា ឆ្នាំ​២០២២នេះ បានដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក​អង្គស្នួល និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​នគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាលបានសម្ដែងនូវសមានទុក្ខស្ដាយស្រណោះអាឡោះអាល័យនិងក្ដុកក្ដួលសង្វេគជាអណែកកប្បការ ព្រោះថាមរណភាពរបស់លោកអនុសេនីយ៍ទោ រីម សុផាន់ណាគឺជាការបាត់បង់ឧត្តមស្វាមីប្រកបដោយភក្ដីភាពបំផុតចំពោះភរិយាជាទីស្រឡាញ់។

លើសពីនេះទៀត នេះគឺជាការបាត់បង់ដ៏ធំធេងនៅមន្ត្រីនគរបាលជាតិមួយរូបដែលបានបម្រើឧត្តមប្រយោជន៍សង្គម ព្រមទាំងបានធ្វើពលិកម្មសព្វបែបយ៉ាងតស៊ូលះបង់តាំងពីកម្លាំងកាយ កម្លាំងប្រាជ្ញា ឆន្ទៈមនសិការ បញ្ញាញាណរួមចំណែកថែរក្សាការពារសុខសន្តិភាព។

ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោស្នងការ សូមឧទ្ទិសដល់វិញ្ញាណខ័ណលោកអនុសេនីយ៍ទោ រីម សុផាន់ណា ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល ក៏បាននាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ចំនួន៥លានរៀល ចូលបច្ច័យសពលោកអនុសេនីយ៍ទោ រី​ម សុផាន់ណា ដែលត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​។

គួរជម្រាបផងដែរថា : នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលរបស់លោកចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។

មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១-ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច
*ទី២-ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នួល៕

Previous Post Next Post