គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ប្តីអប្រិយប្រ-ល័-យជី.វិ.តប្រពន្ធនៅវាលស្រែ..

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈប្តីចិត្តតិរច្ឆាន បានប្រើហិង្សាវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងចន្លោះ០២ទៅ០៣ទាបភ្លឺ នៅខ្ទមស្រែត្រង់ចំណុចថ្នល់ភ្លោះ​ ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ជនដៃដល់មានឈ្មោះ​ ឈាក់ ដោះ អាយុ ៣២ឆ្នាំ​ ត្រូវជាប្តី បានប្រើអំពើហិង្សាវាយទៅលើប្រពន្ធ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត។

ចំណែកឯជនរងគ្រោះ មានឈ្មោះ យង់ ទី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ​ ត្រូវជាប្រពន្ធរបស់ជនដៃដល់ (ស្លាប់)។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ ជនរងគ្រោះបានមកស្នាក់នៅខ្ទមចាំស្រែរបស់ឪពុកឈ្មោះ​ យ័ន យង់ អាយុ ៥១ឆ្នាំ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលបំរុងទៅធ្វើការនៅប្រទេសថៃ ស្រាប់តែដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ទើបឪពុកត្រឡប់មកពីក្នុងភូមិ​ក្បាលទន្សោងវិញ​ ស្រាប់តែឃើញកូនស្រីស្លាប់នៅខាងកើតខ្ទមស្រែ លើពុំនូកចំបើងតែម្តង ចំណែកឯកូនប្រសាដែរជាជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យដល់កន្លែងកេីតហេតុ​ ដើម្បីពិនិត្យសាកសព និងកំពុងបន្តស្វែងរកជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

Previous Post Next Post