គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ចោរប្លន់វ័យក្មេងជិះតាមធាក់ប្លន់យកម៉ូតូ​ Beat ពីនារី២នាក់ នៅក្រុងតាខ្មៅ​តែមិនបានសម្រេច ...

ក្រុងតាខ្មៅ​ ៖ ជនសង្ស័យ២នាក់ជិះឌ្រីមសង់មួយគ្រឿង​ឌុបគ្នា​ តាមធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូ Beat ពីនារី២នាក់​ តែភ្លាត់ស្នៀតបណ្ដាលដួលរបួសទាំងអស់គ្នា ភ្លាមៗចាប់បានជនសង្ស័យម្នាក់​ និងម្នាក់ទៀតរត់គេចខ្លួន​ចូលក្នុងដីឡូត៍មួយកន្លែងនៅក្បែរនោះ ត្រូវបានប្រជាពលរដ្ឋ​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ និងកម្លាំងប៉ុស្តិ៍នគរបាលតាខ្មៅ​ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបាន​ ទាំង២នាក់តែម្តង ។

ករណីធាក់ប្លន់ម៉ូតូទាំងថ្ងៃនេះ​ កេីតឡេីងនៅរសៀលថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២២​នេះ នៅមុខច្រកចូលរោងចក្រដើមត្នោត (ខាងលិចរង្វង់មូលព្រែកសំរោង) លើផ្លូវលេខ១១៥ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

បន្ទាប់ពីឃាត់ខ្លួនបាន​ ជនសង្ស័យទាំងពីរនាក់​ ត្រូវបាននាំទៅធ្វេីការសាកសួរ​ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដេីម្បីរងចាំ​កសាងសំណុំរឿងចាត់តាម​និតីវិធី​ ។ ( ប្រភព ម៉េង )

Previous Post Next Post