ប៉េកាំង៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន នៅថ្ងៃចន្ទ ទី២១ ខែមិនា ឆ្នាំ២០២២ទនេះបញ្ជាក់ថា : យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 បានធ្លាក់នៅតំបន់ភ្នំមួយក្នុងទីក្រុង Tengxian ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។
អាជ្ញាធរចិនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះបានដឹកមនុស្ស ១៣២នាក់ ក្នុងនោះមានអ្នកដំណើរ ១២៣នាក់ និងនាវិក ៩នាក់។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងថាតើមានអ្នករងរបួស ឬអ្នកស្លាប់ប៉ុន្មាននាក់នៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ហើយភ្លើងឆេះភ្នំមួយត្រូវបានរាយការណ៍បន្ទាប់ពីឧបទ្ទវហេតុនេះ៕