គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អាសូរណាស់ ! មច្ចុរាជតាមដងវិថីឆក់យកជីវិតកូនស្រីខណះម្តាយរងរបួស-ធ្ងន់ដោយសាររថយន្តដឹកខ្សាច់បើក-បុក..នឹងកិន-ពីលើ...

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការព័ត៌មានបានឲ្យដឹងថា : ស្ត្រីជាម្ដាយជិះម៉ូតូទៅដឹកកូនចេញពីរៀនអង់គ្លេសត្រលប់មកវិញជិតផ្ទះហេីយ​ បែរជាត្រូវរថយន្តដឹកខ្សាច់ (កណ្ដាល 3A-2213) បេីកបុកកិនអូសទាំងមនុស្សទាំងម៉ូតូ បណ្ដាលឲ្យកូនស្រី​វ័យ១២ឆ្នាំស្លា.ប់ក្រោមក.ង់រថយន្ត និងម្ដាយរបួ.សធ្ង.ន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកតៃកុងឡានចុះគេចខ្លួនបាត់ស្រម៉ោលតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៧:២០នាទីយប់ ថ្ងៃសុក្រ ទី១១​ ខែមិនា ឆ្នាំ២០២២នេះ នៅចំណុចផ្លូវលំជាប់គល់ស្ពានអាកាស(ទួលក្រសាំង)ត្រេីយខាងលិច ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

បើតាមសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា​ : ជនរងគ្រោះដែលជាកូនមានឈ្មោះ ដួង សុវណ្ណមករា ភេទស្រី​ អាយុ១២ឆ្នាំ មុខរបរសិស្ស​ បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ និងជនរងគ្រោះជាម្ដាយមានឈ្មោះ ខុម សុខឡាយ ភេទស្រី អាយុ៣៤ឆ្នាំ បានរងរបួសធ្ងន់​ ។ ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1FK-0600 មានទីលំនៅភូមិទួលក្រសាំង​ សង្កាត់រការខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។ ចំណែករថយន្តបង្កម៉ាក Hyandai ដឹកខ្សាច់ ពាក់ស្លាកលេខកណ្ដាល 3A-2213 (បេីកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ) ។

ប្រភពព័ត៌មានពីអ្នកភូមិដែលក្បែរកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកេីតហេតុ ស្ត្រីជាម្ដាយបានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ចេញពីផ្ទះនៅក្នុងភូមិទួលក្រសាំង​(ជិតកន្លែងកេីតហេតុ) ដោយធ្វេីដំណេីរទៅយកកូនចេញពីរៀនភាសារអង់គ្លេស រួចដឹកគ្នាត្រលប់ទៅផ្ទះវិញ ដោយធ្វេីតាមបណ្តោយផ្លូវដី(អែបគល់ស្ពានអាកាសទួលក្រសាំង) ទិសដៅពីកេីតទៅលិច​ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង​ខាងលេី បើកបញ្ច្រាសទិសទៅបុកជាមួយម៉ូតូរបស់ជនរងគ្រោះកំពុងជិះដឹកគ្នា បណ្ដាលឲ្យដួលហេីយកិនអូសទាំងមនុស្សទាំងម៉ូតូជាច្រើនម៉ែត្រទៀតទេីបឈប់ ឃេីញសភាពមិនស្រួលតៃកុងរថយន្តបង្ក​បានចុះរត់គេចខ្លួនបាត់ស្រមោល​ បន្សល់ជនរងគ្រោះជាកូនស្រីវ័យ១២ឆ្នាំបានស្លាប់យ៉ាង​អាណោចអាធ័ម​ក្រោមកង់រថយន្តដឹកខ្សាច់ និងស្ត្រីជាម្តាយរងរបួសធ្ងន់ ត្រូវបានអ្នកដំណេីរដែលធ្វេីដំណេីរឆ្លងកាត់នោះប្រទះឃេីញ ជួយទាក់ទងប្រាប់សមត្ថកិច្ចមូលដ្ឋាន​ហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកស្ត្រីរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​សហការមួយផ្នែកវាស់វែង​ចរាចរណ៍​ ចុះមកវាស់វែង​យករថយន្តបង្ក​ និងម៉ូតូរបស់ជនរងគ្រោះ​ យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដេីម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់​ ។ ចំណែកសពរបស់ជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិមកទទួលកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ប្រភព (បងម៉េង​)

Previous Post Next Post